(អាហ្វ្រិក)៖ បញ្ជីឈ្មោះនៃកីឡាករល្អបំផុតប្រចាំទ្វីបអាហ្វ្រិក African Team of The Year 2018 ត្រូវបានបង្ហាញហើយ ដោយខ្សែប្រយុទ្ធមុតស្រួចទាំង៣ នៅក្របខណ្ឌ Premier League រួមមាន Mohamed Salah, Sadio Mane និង Aubameyang ឈរនៅជួរមុខ។

ដោយត្រូវបានរៀបជាទម្រង់ប្រកួត ៤-៣-៣ ក្នុងនោះ មានអ្នកចាំទី Onyango, ខ្សែការពារកីឡាករ Aurier, កីឡាករ Bentia, កីឡាករ Bailly ,កីឡាករ Koulibaly, សម្រាប់ខ្សែបម្រើមានកីឡាករ Keita, កីឡាករ Partey, កីឡាករ Mahrez និងខ្សែប្រយុទ្ធកីឡាករ Salah, កីឡាករ Aubameyang និងកីឡាករ Sadio Mane។

សូមបញ្ជាក់ផងថា Salah កាលពីឆ្នាំចាស់រកបាន ៤៤គ្រាប់ឲ្យ Liverpool និងជម្រើសជាតិអេហ្ស៊ីប ដោយបានឈ្នះពានស្បែកជើងមាសក្នុងលីគ Premier League ផងដែរ និងមិត្តរួមក្រុម Mane រកបាន ២០គ្រាប់ក្នុង ៤៤ប្រកួត គ្រាដែល Aubameyang ក្នុងរដូវកាលថ្មីនេះកំ ពុងឡើងជើងនាំមុខ Top Scorer មាន ១៦គ្រាប់ពី ២៦ប្រកួតក្នុងពេលបច្ចុប្បន្នរបស់ Arsenal៕