(ភ្នំពេញ)៖ អ្នកនាង ស្វែង សុជាតា បានបង្ហាញសារ ជួបទុក្ខក្នុងគ្រួសារ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ នេះ ក្នុងពាក្យពេចន៍ រៀបរាប់ខ្លី ភ្ជាប់មកជាមួយរូបដូនចាស់ ដែលអ្នកនាង ហៅពេញមាត់ ថាអ្នកម្ដាយ បានតម្កល់ក្នុងមឈូសថា «សូមវិញ្ញាណក្ខន្ធអ្នកម្តាយ បានទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ»

តារាសម្ដែង មាននិស្ស័យជាតួកាច និងតួកំសត់ អ្នកនាង ស្វែង សុជាតា កំពុងតែជួបទុក្ខ យ៉ាងក្រៀមក្រំជាទីបំផុត ខណៈដែលបាត់បង់ អ្នកម្ដាយដែលជាទីស្រឡាញ់ និងគោរពរបស់ខ្លួន។

គួរបញ្ជាក់ថា ដំណឹងនៃមរណភាព អ្នកម្ដាយជាទីស្រឡាញ់ របស់តារាសម្ដែងស្រីជើងចាស់ ល្បីឈ្មោះ អ្នកនាង ស្វែង សុជាតា នេះដែរ បានធ្វើឲ្យមហាជន បណ្ដាអ្នកលេងហ្វេសប៊ុក ក៏ដូចជាអ្នកគាំទ្រជាច្រើន ពិសេសអ្នកក្នុងរង្វង់សិល្បៈ មានការ តក់ស្លុតជាមូយ​ក្ដីក្ដុកក្ដួលព្រមជាមួយការផ្ញើសារ ចូលរួមរំលែកទុក្ខសោកសៅមួយនេះ យ៉ាងច្រើនដល់អ្នកនាង និងក្រុមគ្រួសារផងដែរ៕