(ភ្នំពេញ)៖ ក្រុមបាល់ទាត់វិសាខា របស់កម្ពុជា នឹងប្រកួតមិត្តភាពអន្ដរជាតិទល់នឹងក្រុមជើងខ្លាំងម៉ាឡេស៊ី Pahang FA នាម៉ោង ៥ល្ងាចនេះនៅទីលាន Buriram Training Centre ស្ថិតក្នុងទីក្រុងបាងកក ប្រទេសថៃ។

ក្រុម Pahang FA គឺជាអតីតក្រុមរបស់ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា ធ្លាប់រួមរស់កាលពីរដូវកាលមុន បានពាក់កណ្ដាលរដូវកាល ហើយការប្រកួតនេះ កើតឡើង បន្ទាប់ពីវិសាខា បានធ្វើដំណើរមកដល់ទីក្រុងបាងកកនាថ្ងៃទី០៧ ខែមករា ដើម្បីបោះជំរុំហ្វឹកហាត់ និងប្រកួតមិត្តភាពអន្ដរជាតិត្រៀមរដូវកាលថ្មីខាងមុខ។

គួរបញ្ជាក់ថា វិសាខា បានរៀបចំកម្មវិធី Pre-Season Tour នៅប្រទេសថៃ ក្បែរកន្លះខែ ចាប់ពីថ្ងៃទី០៧-១៨ ខែមករា ឆ្នាំ២០១៩ ក្នុងនោះបើតាមការបញ្ជាក់របស់គ្រូបង្វឹកលោក ហុក សុជីវ័ន បន្ទាប់ពីជួបប្រកួតមិត្តភាពជាមួយ Pahang ក្រុមលេខ៣ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៨ ក៏នឹងមានការប្រកួតមិត្តភាព ២ ទៅ ៣ប្រកួតជាមួយក្រុមម្ចាស់ផ្ទះថៃ ដើម្បីរឹតចំណងមិត្តភាព និងពង្រឹងសមត្ថភាពក្រុមត្រៀមរដូវកាលថ្មីដែរ៕