(កូរ៉េ)៖​ Lee Jong Soo បានខ្ចីលុយពីម្ចាស់បំណុលជាច្រើននៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ា។ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទឆបោកនៅកូរ៉េ កាលពីដើមឆ្នាំកន្លងទៅ តារាសម្តែងរូបនេះកំពុងត្រូវបានគេសង្ស័យថាបានប្រព្រឹត្តទង្វើបែបនេះ ម្តងទៀតនៅសហរដ្ឋអាមេរិក។

ប្រភពមួយដែលបានឃ្លាំមើល Lee Jong Soo នៅទីក្រុង Los Angeles កន្លែងដែល លោកកំពុងស្នាក់នៅពេលនេះបានរាយការណ៍ថា Lee Jong Soo បានខ្ចីប្រាក់ពីជនជាតិកូរ៉េមួយចំនួន ហើយមិនបានសងត្រឡប់ទៅពួកគេវិញទេ។ មនុស្សជាច្រើនអះអាងថា ពួកគេជាជនរងគ្រោះនៃអំពើឆបោករបស់តារាសម្តែងរូបនេះ ហើយអ្នកខ្លះបានជួលមេធាវីឲ្យដាក់រឿងក្តីនេះទៅតុលាការផងដែរ។ បន្ទាប់ពីជាប់រឿងក្តីនៅកូរ៉េពាក់ព័ន្ធនឹងករណីឆបោកនេះដែរ ចាប់តាំងពីពេលនោះមកកន្លែងស្នាក់នៅរបស់ Lee Jong Soo មិនទាន់ច្បាស់នោះទេ រហូតដល់ខែមិថុនា ឆ្នាំ២០១៨ តារាប្រុសរូបនេះត្រូវបានគេដឹងថា កំពុងរស់នៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ា ធ្វើការនៅឯកាស៊ីណូមួយនៅ Gardena ។ ខណៈពេលមានការរិះគន់និងប្រតិកម្មខ្លាំងពីរឿងនេះ Lee Jong Soo បានទទួលយកការដោះស្រាយ នៅអាមេរិក ដោយមិនរវល់នឹងបញ្ហារបស់ខ្លួននៅកូរ៉េឡើយ។

ពេលនេះរូបគេកំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទឆបោកមួយករណីទៀត៕