(ភ្នំពេញ)៖ តារាសម្តែងស្រី ដ៏មានប្រជាប្រិយភាព គឺកញ្ញា Pancake ថ្មីៗនេះ បានចំណាយពេលវេលា លំហែកាយ យ៉ាងមានសុភមង្គល និងសប្បាយរីករាយ ជាមួយក្រុមគ្រួសារ មិត្តភ័ក្ត និងគូស្នេហ៍។ ក្នុងដំណើរកំសាន្ត នៅតំបន់មាត់សមុទ្រនេះផងដែរ បានធ្វើឱ្យតារាសម្តែង រាងខ្ពស់ស្រឡះរូបមាន ញញឹមបិទមាត់មិនជិតតែម្តង ខណៈនាង និងមិត្តភ័ក្ត បាននាំគ្នាបង្កើតរូបភាពChallenge ថ្មីមួយ ដែលកំពុងពេញនិយម តាមបណ្តាញសង្គម ដោយមានបញ្ឈដៃ និងជើងពីលើគ្នា មើលទៅដូចកំពុងហាត់ប្រាណ មើលទៅពិតជាឡូយខ្លាំងណាស់។

ក្រោយពេលឃើញបែបនេះ ធ្វើឱ្យអ្នកគាំទ្រជាច្រើន សប្បាយរីករាយជំនួស សម្រាប់ដំណើរកំសាន្តមួយនេះ របស់កញ្ញា Pancake ខណៈបច្ចុប្បន្នទោះបីជា មមាញឹកក្នុងការងារសិល្បៈក្តី តែនាងនៅតែឆ្លៀតពេលវេលា កំសាន្តអារម្មណ៍ជាមួយក្រុមគ្រួសារ និងមិត្តភ័ក្ត ដើម្បីបង្កើនភាពស្និតស្នាល។ អ្វីដែលសំខាន់ ទស្សនិកជនសង្កេតឃើញថា ទោះបីជាទៅដល់ទីណា ក៏តារាស្រីរូបនេះ និងគូស្នេហ៍ដឹកដៃគ្នាទៅជានិច្ច មិនដែរបែកគ្នាម្តងណាស់ឡើយ។

ទស្សនារូបភាពដំណើរកំសាន្ត របស់ Pancake ដូចតទៅ៖