(ភ្នំពេញ)៖ បន្ទាប់ពីរៀបការ ជាមួយនឹងភរិយាដ៏ស្រស់សោភា កាលពីថ្ងៃទី១ ខែធ្នូ កន្លងទៅ មកទល់នឹងពេលនេះគឺ មានរយៈពេលជាង ១ខែហើយ ដែលតារាប្រុស លោក ញ៉ែម សុគន្ធ បានដកខ្លួនចេញពីរឿងអាស្រូវ និងបញ្ចប់រាល់ចម្ងល់នានា ដែលថាលោកស្រឡាញ់ភេទដូចគ្នា ដោយទៅកសាងជីវិតគ្រួសារ ជាមួយនឹងភរិយា។ យ៉ាងណាមិញ អ្វីដែលមហាជន ចាប់អារម្មណ៍នោះ គឺថ្មីៗនេះ លោកបានបង្ហាញប្រាប់គ្រប់គ្នាថា លោកមានបុត្រហើយ ដោយភរិយារបស់លោក កំពុងពពោះកូនដំបូង។

ការបង្ហាញប្រាប់បែបនេះ ត្រូវបានតារាប្រុសលោក ញ៉ែម សុគន្ធ ធ្វើឡើងតាមរយៈ បង្ហោះសារលើបណ្តាញសង្គម Instagram ភ្ជាប់ជាមួយនឹងរូបភាពកាន់ទៅដោះគោ ដើម្បីយកទៅប៉ូវភរិយា និងកូនក្នុងផ្ទៃ ដោយសរសេរនូវសារប៉ុន្មានឃ្លារថា «កាដូឆ្នាំថ្មី សម្រាប់ប្រពន្ធសំណព្វចិត្ត គឺម្សៅទឹកដោះគោ Nutrition mum សម្រាប់ថែរក្សាសុខភាព អូននិងកូន។ បងស្រឡាញ់គ្រួសារតូចរបស់យើង ស្រឡាញ់អូនណាស់»

កាលដែរបានដឹងនូវដំណឹងនេះហើយ ទស្សនិកជនគ្រប់គ្នាបានបង្ហាញនូវ ក្តីរំភើប សប្បាយរីករាយ ជំនួស លោកញ៉ែម សុគន្ធ គ្រប់គ្នា ខណៈពេលនេះលោកបានក្លាយជាឳពុករបស់គេហើយ​ ព្រមទាំងចូលរួមអបអរសាទរ ដល់លោក និងភរិយា គ្រាន់តែចូលឆ្នាំថ្មីភ្លាម ទទួលបានកាដូដ៏ធំធេងមួយភ្លែតតែម្ដង៕