(អាប៊ូដាប៊ី)៖ ក្រុមបាល់ទាត់ជម្រើសជាតិថៃបានប្រកួតចាញ់ឥណ្ឌា ស្ពឹកមុខរហូតដល់ទៅ ១-៤ មួយប្រកួតបើកឆាកនៃ ព្រឹត្តិការណ៍ពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 ដែលមានអារ៉ាប់រួមធ្វើជាម្ចាស់ផ្ទះ។

ការប្រកួតដែលបានធ្វើឡើងនៅរាត្រីថ្ងៃអាទិត្យ ទី០៦ ខែមករា ឆ្នាំ២០១៩ វគ្គសន្សំពិន្ទុនៃពូល A ដែលមានក្រុមជម្រើស ជាតិបារ៉ែន ថៃ ឥណ្ឌា និងម្ចាស់ផ្ទះអារ៉ាប់រួមផងនោះ ថៃបានរបូត ១គ្រាប់មុននៅនាទីទី២៧ ដោយពីការទាត់បាល់ពិន័យ ១១ម៉ែត្រ ដោយសារកីឡាករខ្សែការពារថៃបាល់ប៉ះដៃក្នុងប្រអប់គ្រោះថ្នាក់ តែត្រូវប្រធានក្រុម Teeresil Tangda ដែលជាប្រធានក្រុមថៃតែតបានស្មើវិញ ត្រឹមតែ ៦នាទីក្រោយមក និងបន្តរហូតដល់ចប់ការប្រកួតវគ្គទី១ រយៈពេល ៤៥នាទី។

តែយ៉ាងណាក៏ដោយ ក្រុមឥណ្ឌាដែលពុំមានប្រវត្តិលេងឈ្នះថៃនាពេលកន្លងមកនោះ បានធ្វើការដាក់សម្ពាធ និងរកបាន ៣គ្រាប់បន្ថែមនៅវគ្គទី២ ក្នុងលទ្ធផលផ្លូវការរយៈពេល ៩០នាទីពេញនោះ ៤-១ ដើម្បីឡើងទៅឈរនៅកំពូលតារាងនៃពូល A បណ្តោះអាសន្នក្នុងនាមជាក្រុមរកបាន ៣ពិន្ទុច្រើនជាងគេ ខណៈអារ៉ាប់រួម និងបារ៉ែន មានម្នាក់ ១ពិន្ទុក្រោយស្មើគ្នា ១-១ និងថៃឈរនៅបាតតារាងគ្មានពិន្ទុរាប់នោះទេ៕