(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ កំលោះសង្ហារ ដែលគ្រប់គ្នាស្គាល់ថាជា YouTuber គឺលោក ហេង វិសាល បានចូលរួម ជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» ធ្វើឱ្យទស្សនិកជន តាមដានទស្សនា ស្ទើរតែភ្លេចបាយភ្លេចទឹក។ យ៉ាងណាមិញ ដើម្បីជាការបង្ហាញប្រាប់ ដល់ទស្សនិកជន និងបញ្ចប់ការយល់ច្រឡំថា លោក ហេង វិសាល គឺជាមនុស្សស្រឡាញ់ភេទដូចគ្នានោះ តាមរយៈកិច្ចសម្ភាន៍ខាងលើ លោកបានសារភាពថា លោកស្រឡាញ់នារី ខណៈបច្ចុប្បន្នក៏មាននារីក្នុងបេះដូងរួចហើយ។

ជាការពិត កំលោះសង្ហាររស់ក្នុងគ្រួសារ មានបងប្អូន ០៤នាក់ ហេង វិសាល ទន្ទឹមនឹងមានអ្នកគាំទ្រ នូវស្នាដៃផលិតវីដេអូ របស់លោកច្រើនហើយនោះ ក៏តែងតែត្រូវបានមហាជនភាគច្រើន ចោទជាសំនួរមកលោកថា តើលោកជាមនុស្សស្រឡាញ់ស្រីឬប្រុស រហូតមានអ្នកខ្លះសន្និដ្ឋានថា លោកស្រឡាញ់ភេទដូចគ្នាទៀតផង។ ទន្ទឹមគ្នានេះ ដើម្បីបញ្ចប់នូវការយល់ច្រឡំទាំងនេះ តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» លោកបានបញ្ជាក់ថា «លោកជាមនុស្សប្រុស ស្រឡាញ់មនុស្សស្រី»។

ហេង វិសាល សង្កត់ធ្ងន់ថា «បច្ចុប្បន្នលោកមាននារីក្នុងបេះដូងរួចហើយ»។ ដោយក្នុងនោះ លោកបានបង្ហើបប្រាប់ពីលក្ខណៈសម្បតិ្តរបស់នារី ដែលលោកស្រឡាញ់យ៉ាងច្រើន ដល់ទស្សនិកជនទៀតផង។ លោកថា «នារីក្នុងក្តីស្រម៉ៃរបស់លោក ទី១៖ ជាមនុស្សស្រីមាន ដែលមានការនិយាយស្តីល្អ មិនចេះប្រើប្រាស់ពាក្យអសុរស់, ទី២៖ ជានារី ដែលមានចិត្ត ចេះយកអាសារគ្នាទៅវិញទៅមក ជួយសម្រាល់ការងារគ្នា មិនមើលនឹងភ្នែកទទេ, ទី៣៖ ស្រឡាញលោក និងគ្រួសារ និងចុងក្រោយ ជានារីដែលមាន គំនិតចេះទុកដាក់ ថែរក្សារបស់ទ្រព្យ និងអាចធ្វើជាភរិយាល្អសម្រាប់លោក និងម្តាយដ៏ល្អសម្រាប់កូនរបស់លោកបាន»

ទោះបីជាមានការ បង្ហើបប្រាប់បែបនេះក្តី តែលោក ហេង វិសាល មិនបានបញ្ជាក់ប្រាប់ឱ្យច្បាស់នោះទេ ថាតើនារីរូបណាម្នាក់ ជាម្ចាស់បេះដូងរបស់លោក តែយ៉ាងណា ការសារភាពនេះ ប្រៀបបាននឹងដំណឹងមួយ សម្រាប់ទស្សនិកជនដែល ធ្លាប់យល់ច្រឡំ ដល់លោក ហេង វិសាល កន្លងមក ថាលោកជាមនុស្សស្រឡាញ់ភេទដូចគ្នាជាដើម។ ដូច្នេះ ដើម្បីជ្រាប់កាន់តែច្បាស់ ថាលោកនិយាយអ្វីខ្លះ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» សូមទស្សនាវីដេអូខាងក្រោម៖