(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់មាន់ខ្នាយមាស Tottenham Hotspur បានបំបាក់ម្ចាស់ផ្ទះ Tranmere Rovers ៧-០ មិនឲ្យតដៃរួច ក្នុងពានរង្វាន់លំដាប់ទី២ អង់គ្លេស FA Cup រដូវកាលឆ្នាំ២០១៨-២០១៩ ដើម្បីឡើងទៅជុំទី៤បន្តទៀត។

ក្រុមខ្លាំងលេងក្នុង Premier League និង UEFA Champions League មាន់ខ្នាយមាស រកបានតែ ១គ្រាប់ប៉ុណ្ណោះ នៅនាទីទី៤០ ចុងម៉ោងនៃវគ្គទី១ មុនពេលបន្ថែម ៦គ្រាប់ទៀត ត្រឹមរយៈពេល ៤៥នាទីក្នុងវគ្គទី២ ដ៏គួរឲ្យភ្ញាក់ផ្អើល ដើម្បីកក់កៅអី១ ឡើងទៅឈរចាំមុនជុំទី៤ ជាបន្តទៀត។

ទន្ទឹមគ្នានោះ ក្តីសង្ឃឹមរបស់ Tranmere Rovers ឡើងទៅជុំទី៤ គិតចាប់តាំងពីរដូវកាលឆ្នាំ២០០៣-២០០៤ ត្រូវបានផុតរលត់ ខណៈក្នុងផ្ទះរបស់ខ្លួនរកមិនបានសូម្បីតែ ១គ្រាប់នោះ។ Chelsea ជាម្ចាស់ជើងឯក FA Cup រដូវកាលមុន បន្ទាប់ពីយកឈ្នះ Manchester United ត្រឹម ១-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ៕