(ភ្នំពេញ)៖ យុទ្ធនាការប្រកួតបាល់ទាត់មុនបើករដូវកាល LEO Pre-Season Cup 2019 នាចុងខែមករានេះ ដោយមានថៃធ្វើជាម្ចាស់ផ្ទះ ក្នុងនោះក៏មានក្លឹបភ្នំពេញក្រោន របស់កម្ពុជាចូលរួមផងដែរ។

ការប្រកួតក្នុងពានរង្វាន់មួយនេះ ក្រោននឹងត្រូវធ្វើការប្រជែងជាមួយក្រុមចំនួន១២ នៅប្រទេសថៃមានដូចជា ក្រុម SCG Muangthong United ក្រុម Port FC ក្រុម Chiangrai United ក្រុម PT Prachaup ក្រុម Nakornratchasima Mazda FC ក្រុម Bangkok Glass FC ក្រុម Chianmai FC ក្រុម Khonkaen FC ក្រុម Long But Pitchaya ក្រុម Samutsakorn FC ក្រុម Udon FC និងក្រុម Rayong FC។

៣ក្រុមផ្សេងទៀតមកពី ៣ប្រទេសខុសៗគ្នាដែលក្នុងនោះរួមមាន ក្រុម Perak TBG F.C. មកពីលីគកំពូលម៉ាឡេស៊ី ក្រុម Lao Toyota F.C. មកពីលីគកំពូលប្រទេសឡាវ និងក្រុម Hanoi FC របស់ប្រទេសវៀតណាម។

ភ្នំពេញក្រោន ដែលតំណាងឲ្យប្រទេសកម្ពុជានឹងធ្វើដំណើរទៅកាន់ប្រទេសថៃ ហើយធ្វើការប្រកួតនៅវគ្គ ៨ក្រុមចុងក្រោយតែម្តង ប៉ុន្តែមិនទាន់ដឹងនៅឡើយទេ ថានឹងត្រូវប្រកួតជាមួយក្រុមមួយណានោះ៕