(ម៉ាឌ្រីដ)៖ ក្លឹបបាល់ទាត់ Villarreal ចែកគ្នាម្នាក់ ១ពិន្ទុជាមួយក្លឹប Real Madrid ក្រោយប្រកួតស្មើគ្នា ២-២ យប់មិញនេះក្នុងសប្តាហ៍ទី១៧ ក្នុងក្របខណ្ឌលីគកំពូលអេស្ប៉ាញ La Liga ជើងទី១ នៅកីឡដ្ឋាន Estadio de La។

ម្ចាស់ផ្ទះ Villarreal បានធ្វើការនាំមុខមុនដោយការស៊ុតពីកីឡាករ Santi Cazorla នាទីទី៤ គ្រាដែលក្រុមភ្ញៀវ Real Madrid រកបាន ២គ្រាប់នាំមុខវិញ ពីការស៊ុតរបស់កីឡាករខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema នៅនាទីទី៧ និងខ្សែការពារ Raphael Varane នៅនាទីទី២០ តែការប្រកួតស្ថិតនៅចុងម៉ោង កីឡាករ Santi Cazorla រកបានគ្រាប់ទី២ នៅនាទីទី៨២ ជាលទ្ធផលការប្រកួតបានស្មើគ្នា ២-២។

ក្រោមការដឹកនាំរបស់លោក Santiago Salori បានធ្វើឲ្យ Real Madrid ស្ថិតនៅលេខរៀងទី៤ មាន ៣០ពិន្ទុដោយចាញ់ក្រុមកំពូលតារាង Barcelona ៧ពិន្ទុ ខណៈ Villarreal មាន ១៦ពិន្ទុ៕