(អាមេរិក)៖ ក្រុមអ្នកគាំទ្រស្តេចចម្រៀងប៉ុប Madonna កំពុងបង្កឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីពួកគេបានឃើញត្រគាករបស់តារាស្រីរូបនេះ ហាក់រីកធំជាងមុន ខណៈដែលនាងមានអាយុ ៦០ឆ្នាំទៅហើយ។ តារាចម្រៀង Madonna បានឡើងច្រៀងនៅក្នុងកម្មវិធីប្រគំតន្រ្តីមួយនៅឯទីក្រុងញូវយ៉ក កាលពីថ្ងៃទី៣១ ខែធ្នូ ហើយតាមរយៈរូបភាពវីដេអូបង្ហាញថា ស្តេចចម្រៀងប៉ុបរូបនេះបានកែរូបរាងប្លែកខុសធម្មតា ព្រោះតែត្រគាករបស់នាងរីកសាយខ្លាំងធ្វើឲ្យអ្នកគាំទ្រ ម្នាក់បញ្ចេញមតិថា «Madonna ហេតុអ្វីបានជាមានត្រគាកក្លែងក្លាយបែបនេះ?» ខ្លះទៀតបានសរសេរថា «មើលទៅដូចជានាងមានខ្នើយមួយដាក់នៅទីនោះ»

ជាមួយនឹងរូបរាងខុសប្លែកខ្លាំងជាងពេលមុនរបស់តារាចម្រៀងអាមេរិករូបនេះ បានធ្វើឲ្យផ្ទុះប្រតិកម្មខ្លាំងពីអ្នកគាំទ្រ ដែលបង្ហាញអារម្មណ៍សោកសៅ នៅពេលដឹងថា Madonna ចាក់ថ្នាំពង្រីក ត្រគាក (កំប៉េះគូទ) ឲ្យមើលទៅធំខ្លាំង ទោះបីជានាងមានវ័យ ៦០ឆ្នាំទៅហើយ។

ទោះជាយ៉ាងណា តារាស្រីរូបនេះ នៅតែបង្ហាញភាពសិចស៊ីខ្លាំង បើទោះជានាងមានវ័យជ្រេបន្តិចហើយក្តី ហើយវាក៏ជាពេលមួយដែលនាងរីករាយក្នុងឆ្នាំថ្មីជាមួយកូនប្រុសអាយុ ១៣ឆ្នាំ David Banda និងកូនៗផ្សេងទៀតផងដែរ តាមរយៈការចែករំលែករូបភាពដ៏ផ្អែមល្ហែមនៅលើ Instagram របស់នាងនៅមុនដំណាច់ឆ្នាំ។ ជាមួយនឹងការរិះគន់នេះ គេមិនទាន់ឃើញមានប្រតិកម្មពី Madonna នៅឡើយទេ៕