(ភ្នំពេញ)៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានបង្ហាញកីឡាករចំណូលថ្មីចំនួន ២រូបបន្ថែមទៀតដែលទើបតែបានចុះ កិច្ចសន្យារួចនាថ្ងៃព្រហស្បតិ៍ ទី០៣ ខែមករានេះ សុទ្ធសឹងតែជាកីឡាករមកពីប្រទេសប្រេស៊ីល។

កីឡាករសញ្ជាតិប្រេស៊ីលទាំង ២រូបនេះមានដូចជា ខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំ Darlan Martins Benvido និងខ្សែ ការពារវ័យ ២២ឆ្នាំ Jhonata Sant’anna da Silva។

ខ្សែប្រយុទ្ធដែលមានកម្ពស់ ១.៩៣ម៉ែត្រ Darlan Martins កើតនៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល បានចាប់ផ្តើមអាជីពបាល់ទាត់ដំបូងនៅក្លឹប Flamengo FC នៅឆ្នាំ២០១៥ លេងនៅក្លឹប Olaria FC ក្នុងឆ្នាំ២០១៦ ហើយបានលេងនៅក្លឹប Arendal Fotball របស់ប្រទេស Norway ឆ្នាំ២០១៧ និងលេងនៅក្លឹប Mageese FC ឆ្នាំ២០១៨។

ចំណែកឯខ្សែការពារ Jhonata Sant’anna da Silva បានចាប់ផ្តើមអាជីពបាល់ទាត់នៅឆ្នាំ២០១១ ជាមួយក្លឹប Parana Clube លេងនៅក្លឹប Olaria AC ឆ្នាំ២០១៣ និង Botafogo FC ឆ្នាំ២០១៦៕