(ភ្នំពេញ)៖ អ្នកប្រដាល់កូនកាត់ខ្មែរ-អាមេរិក ឯម សុវណ្ណារី បានជាប់ឈ្មោះជាកីឡាការិនីលេខ១ ដោយផ្តួលដៃគូឲ្យបោះបង់ការប្រកួតលឿនបំផុត ដែលបានប្រឡូកក្នុងព្រឹត្តិការណ៍ ONE Championship នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

សុវណ្ណារី ទទួលការបោះឆ្នោតយ៉ាងច្រើន នៅលើបណ្តាញសារព័ត៌មានមួយដែលមានឈ្មោះថា Conandaily នាថ្ងៃពុធ ទី២ ខែមករា ឆ្នាំ២០១៩ ខណៈលេខ២ បានទៅកីឡាករ Daichi Takenaka របស់ជប៉ុន និងលេខ៣ បានទៅលើ James Nakashima របស់អាមេរិក។

បច្ចុប្បន្ននេះ ឯម សុវណ្ណារី មានវ័យ ២៦ឆ្នាំ ដោយបានផ្តួលកីឡាការិនីអ៊ុយក្រែន Iryna Kyselova ក្នុងទឹកទី១ នៅសង្វៀន ONE Championship ហើយនេះក៏ជាកំណត់ត្រាទី៣ របស់នាងផងដែរ ដែលអាចផ្តួលដៃគូក្នុងទឹក១ ដូចគ្នាដ៏លឿនបំផុត៕