(ភ្នំពេញ)៖ យុវជនវ័យក្មេងរូបសង្ហា ដែលត្រូវបានទស្សនិកជនដឹងថា មានភាពជោគជ័យខ្លាំង ក្នុងអាជីពជា YouTuber គឺ លោក ហេង វិសាល បច្ចុប្បន្នហាក់មានប្រជាប្រិយភាពខ្លាំង ជាមួយនឹងការងារផលិតវីដេអូថ្មីៗប្លែកៗ ត្រូវចិត្តយុវវ័យ។ មិនតែប៉ុណ្ណោះ លោកក៏ត្រូវបានគេដឹងថា អាចរកចំណូលបានយ៉ាងច្រើន ក្នុងមួយខែៗ ពីអាជីពនេះ ព្រោះរាល់វីដេអូដែល លោកផលិតចេញមក សុទ្ធសឹងតែមានការចូលទស្សនាច្រើនលើសលុប ពីមិត្តៗយុវវ័យ ដែលនិយមតាមដានទស្សនាក្នុង Youtube។

ទន្ទឹមគ្នានឹងការជោគជ័យមួយនេះ ក៏មានទស្សនិកជនមិនតិចនាក់នោះទេ ចង់ដឹងថា តើយុវជន វ័យក្មេងរូបនេះ មានយុទ្ធសាស្រ្តអ្វី ក្នុងការទាក់ទាញបេះដូង អ្នកគាំទ្របានច្រើនបែបនេះ? អ្វីដែលពិសេស ពួកគេចង់ដឹង ពីចំណុចចាប់ផ្តើមរបស់ លោក ហេង វិសាល ក្នុងការផលិតវីដេអូថ្មីៗ ប្លែកៗ ត្រូវចិត្តមិត្តៗយុវវ័យ រហូតឈានដល់ចំណុចមួយ មានហ្វេនៗស្គាល់ច្រើន នឹងអាចរកចំណូលបានច្រើន ពី Youtube ដូចសព្វថ្ងៃនេះ។

ដូច្នេះរាល់ចម្ងល់ទាំងនេះ លោក ហេង វិសាល នឹងមកបង្ហាញប្រាប់ដល់ទស្សនិកជន ឱ្យជ្រាប់កាន់តែច្បាស់ តាមរយៈការចូលរួម ជាតារាកិត្តិយស ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ កម្មវិធីនេះនឹង ធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និង Khmer Talking នៅយប់ថ្ងៃទី ០៥ ខែមករា ឆ្នាំ២០១៩នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី០៦ ខែមករា ឆ្នាំ២០១៩ វេលាម៉ោងដដែល៕