(ភ្នំពេញ)៖ តារាសម្តែងស្រីជួរមុខរបស់ថៃ គឺនាង Bella Ranee ត្រូវបានទស្សនិកជនដឹងថា ទីផ្សារសិល្បៈរបស់នាង ហាក់មមាញឹកខ្លាំង និងរឹងតែល្បីល្បាញពីមួយឆ្នាំទៅមួយឆ្នាំ បើទោះបីជាតារាស្រីដួងនេះ បង្ហាញមុខគូស្នេហ៍ក្តី។ ទន្ទឹមគ្នានេះ អ្វីដែលមហាជនកត់សម្គាល់នោះ គឺក្នុងការចាប់ផ្តើមថ្ងៃថ្មី ឆ្នាំ២០១៩ តារាស្រីសម្រស់បាន Bella បានដឹកដៃគូស្នេហ៍គឺ លោក Weir Sukollawat ព្រមទាំងម្តាយបង្កើតរបស់នាង ទៅធ្វើបុណ្យ សាងកុសលរួមគ្នា ខណៈសកម្មភាពទាំងនេះ ធ្វើឱ្យទស្សនិកជនរបស់នាង ចាប់អារម្មណ៍គ្រប់គ្នាតែម្តង។

ជាក់ស្តែង តារាសម្តែងស្រី ដែលមានប្រជាប្រិយភាពខ្លាំង គឺនាង Bella Ranee ត្រូវបានទស្សនិកជនសម្គាល់ឃើញថា បន្ទាប់ពីទំនេរពីការងារសិល្បៈ នាងតែងតែមានដំណើរកំសាន្តផ្សេងៗជាមួយគូស្នេហ៍ ស្រស់សង្ហាររបស់នាង គឺលោក Weir Sukollawat។ អ្វីដែលពិសេស អ្នកទាំងពីរ តែងតែបង្ហាញភាពផ្អែមល្ហែម ដាក់គ្នា សឹងតែធ្វើឱ្យទស្សនិកជនគ្រប់គ្នា ច្រណែនទៀតផង។

យ៉ាងណាមិ​ញ ជាមួយនឹងការដឹកដៃគ្នា ទៅធ្វើបុណ្យ ដើម្បីឱ្យមានសិរីសួស្តី ជ័យមង្គល ក្នុងឆ្នាំថ្មីនេះដែរ ពិតជាធ្វើឱ្យអ្នកគាំទ្ររបស់នាង មានការកោតសរសើរជាខ្លាំង ថាចេះឆ្លៀតពេលវេលាមកធ្វើបុណ្យ ទោះការងាររវល់ក្តី។ អ្វីដែលសំខាន់ នាងមិនបានភ្លេចនាំអ្នកមានគុណរបស់នាង មកធ្វើបុណ្យជាមួយនោះទេ៕