(ភ្នំពេញ)៖ គួរឲ្យចាប់អារម្មណ៍ ខណៈកាលពីយប់ថ្ងៃឆ្លងឆ្នាំ ពោលគឺថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅនេះ តារាប្រុសស្រីល្បីៗជាច្រើនដួងរបស់ប្រទេសកម្ពុជា បានទៅចូលរួមក្នុងកម្មវិធី «នយោបាយឈ្នះ ឈ្នះ» ព្រមទាំងបានបង្ហាញខ្លួនយ៉ាងស្រស់ស្អាត ក្នុងឈុតតំណាងជាតិផ្សេងៗដល់ទៅ ១៧ប្រទេសឯណោះ ក្នុងនោះរួមមានប្រទេសកម្ពុជាផងដែរ ពិតជាគួរឲ្យចាប់អារម្មណ៍ និងស្រស់ស្អាត។

ជាការពិតឈុតតំណាងទាំង១៧ប្រទេស ដែលបង្ហាញដោយតារាប្រុសស្រីល្បីៗ នៅក្នុងថ្ងៃឆ្លងឆ្នាំ កន្លងទៅពិតជាទទួលបានការចាប់អារម្មណ៍ ពីទស្សនិកជន ព្រោះឈុតសម្លៀកបំពាក់ តំណាងឲ្យប្រទេសនីមួយៗ សុទ្ធសឹងតែស្រស់ស្អាត និងទាក់ទាញ ពិសេសគឺសម្លៀកបំពាក់តំណាងប្រទេសកម្ពុជា។

គួរបញ្ជាក់ថា ឈុតសម្លៀកបំពាក់ទាំង១៧ប្រទេស ដែលតារាល្បីៗស្លៀកបង្ហាញនៅវិមានឈ្នះ ឈ្នះ នោះ រួមមានប្រទេសកម្ពុជា ឡាវ ថៃ ប្រ៊ុយណេ ឥណ្ឌូនេស៊ី វៀតណាម កូរ៉េ សឹង្ហបុរី រុស្សី New Zealand ចិន ជប៉ុន ម៉ាឡេស៊ី អូស្រ្តាលី មីយ៉ាន់ម៉ា ឥណ្ឌា និងប្រទេសហ្វីលីពីន៕