(ក្រុងឡុងដ៍)៖ ការប្រកួតប្រជែងក្នុងសប្តាហ៍ទី២១ នៃក្របខណ្ឌ Premier League 2018-19 ក្លឹប Tottenham Hotspur រកបាន ៣ពិន្ទុក្រោយយកឈ្នះក្លឹប Cardiff City 3-0 ដែលជាប្រកួតនៅថ្ងៃពុធ ទី ២ ខែកមរា ឆ្នាំ២០១៩ គ្រាដែលកាលពីថ្ងៃទី ១ ម្សិលមិញក្លឹបកាំភ្លើងធំ Arsenal បានយកឈ្នះក្លឹប Fulham 4-1។

កីឡាករខ្សែប្រយុទ្ធ Harry Kane រកគ្រាប់បាល់នាំមុខ នៅនាទីទី ៣ និងមិត្តរួមក្រុម Cristian Eriksen រកបាននៅនាទីទី ១២ និងកីឡាករកូរ៉េខាងត្បូង Son Heung Min រកបាននៅនាទីទី ២៦។

សម្រាប់ Kane គិតត្រឹមពេលនេះរកបាន ១៤គ្រាប់គ្រាដែលក្លឹបមាន់ខ្នាយមាស ក៏ស្ថិតនៅលេខរៀងទី ២ ក្នុងតារាងមាន ៤៨ពិន្ទុ ដែលប្រកួតបន្ទាប់សប្តាហ៏ទី ២២ត្រូវប៉ះក្លឹបបិសាចក្រហម Man United នៅថ្ងៃទី ១៣ ខែមករា ខណៈក្លឹប Arsenal មាន ៤១ពិន្ទុឈរនៅលេខ ៥ក្នុងតារាងដែលប្រកួតត្រូវទៅប៉ះក្លឹប West Ham នាថ្ងៃទី ១២ ខែដដែល៕