(ថៃ)៖ ជាការពិត មិនថាតារាល្បីៗនៅក្នុងស្រុក ឬក៏ក្រៅស្រុកនោះទេ រាល់ពេលចេញទៅចូលរួមនៅក្នុង កម្មវិធីកំសាន្តនានា តែងតែទទួលបាននូវតម្លៃខ្លួនថ្លៃៗ មិនថាប្រុសរឺក៏ស្រីនោះឡើយ។ យ៉ាងណាមិញងាកមករកតារាប្រុសល្បីៗរបស់ថៃ ទាំង ៥រូបនេះ ត្រូវបានគេដឹងថា មានតម្លៃខ្លួនថ្លៃពេលទៅចូលរួមនៅក្នុងកម្មវិធីកំសាន្តនានា រហូតមានអ្នកខ្លះ អាចទិញរថយន្តបាន ១គ្រឿងទៀតផង ក្នុងមួយកម្មវិធី។

ខាងក្រោមនេះ គឺជាតារាថៃ ៥រូបដែលមានតម្លៃខ្លួនខ្ពស់ ក្នុងការចូលរួមកម្មវិធីកំសាន្តនានា៖

១/ Nadech Kugimiya ចន្លោះពី 300,000 ទៅ 350,000បាត

២/ Boy Pakorn ចាប់ពី 250,000បាតឡើង

៣/ James Jirayu ចន្លោះពី 300,000 ទៅ 350,000បាត

៤/ Mark Prin 250,000 បាត

៥/ Weir Sukkolawat ចន្លោះ 150,000 ទៅ 200,000បាត