(បរទេស)៖ ពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងវីដេអូថ្មីមួយរបស់ Mr Bean ដែលបង្ហោះក្នុងបណ្តាញសង្គម នៅអំឡុងរដូវកាល នៃពិធីបុណ្យណូអែល កាលពីពេលថ្មីៗនេះ ដោយបង្ហាញពីរឿងរ៉ាវមួយចំនួន ក្នុងថ្ងៃបុណ្យណូអែល ព្រមទាំងមានកំប្លែង សើចចុកពោះផងនោះ។ អ្វីដែលគ្រប់គ្នា ចាប់អារម្មណ៍ លើសពីការទស្សនាវីដេអូកំប្លែងនេះ គឺគេសង្កេតឃើញថា វីដេអូថ្មីនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីមហាជនគ្រប់ទិសទី ព្រោះមានអ្នកចូលទស្សនាដល់ទៅជាង ៣លាននាក់ឯណោះ។

បើតាមការកត់សម្គាល់ ក្នុងវីដេអូ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងមួយនេះ មានការបង្ហាញពីរបស់របរក្មេងលេង ជាតុក្កតាតូចៗ ធ្វើជារូបក្មេងប្រុស រូបព្រះយេស៊ូ និងរូបសត្វជាច្រើនទៀតផង។ ជាពិសេសនោះ មានការបញ្ចូលសំឡេងបែបកំប្លែង លាយឡំនឹងការលេងជាមួយ តុក្កតាប្រៀបបាននឹងការយកតួអង្គមកសម្តែងមែនទែនតែម្តង ខណៈវីដេអូនេះ ពិតជាទស្សនីយភាពប្លែកមួយ របស់ស្តេចកំប្លែង Mr Bean ដើម្បីធ្វើឱ្យមានការទាក់ទាញ ការទស្សនាបានកាន់តែច្រើន ពីសំណាក់ហ្វេនៗគ្រប់ទិសទី។

ចង់ដឹងថា វីដេអូដែលទទួលបានការចាប់អារម្មណ៍ច្រើនរបស់ Mr Bean ល្អមើលកម្រិតណានោះ សូមទស្សនាវីដេអូខាងក្រោម៖