(ភ្នំពេញ)៖ ពីធី​អាពាហ៍ពិពាហ៍​​បាន​ធ្វើ​នៅ​វីឡា​ដ៍​ស្កឹមស្កៃ ​​មួយ​ក្នុង​បុរី វិមាន​ភ្នំពេញ ក្រោម​វត្ត​មាន​តារា​ល្បីៗ​ជា​ច្រើន ​នៅថ្ងៃ​ទី៣១ ខែធ្នូ ឆ្នាំ ២០១៨ ដែរមានកូនក្រមុំ ជាមួយ​​​​អ្នក​ជំនួញ​ល្បី​ឈ្មោះ​ម្នាក់អ្នក​ស្រីហូវ ដាណេ និងកូនកំលោះ​លោក Thammarat Thurathong មាន​វ័យ​ក្មេង​ជាង​ដល់​ទៅ​៨ឆ្នាំ។

អ្វី​ដែល​ជា​ការ​ចាប់​អារម្មណ៍​​​ក្នុង​អាពាហ៍ពិពាហ៍​របស់​​អ្នក​ជំនួញ​ស្រី​ ដែល​មាន​សក្ដានុពល​ខ្លាំង​​លើ​វិស័យ​កែ​សម្ផស្ស​រូប​នេះ ក្រៅ​ពី​វត្តមាន​តារា​ល្បី​​ជា​ច្រើន​រូប​ ខំ​ឆ្លៀត​ទៅ​ចូល​រួម​​ចំ​ថ្ងៃ​ឆ្លង​ឆ្នាំ ខណៈ​ដែល​តារា​ៗ​ម្នាក់​ៗ​ជា​កម្មវិធី​ជា​ច្រើន​នោះ គឺ​​ត្រង់​កូន​កំលោះ​មាន​វ័យ​ក្មេងជាងខ្លួន ​រហូត​ដល់​ទៅ​៨ឆ្នាំ ហើយ​​ជា​អ្នក​ជំនួញ​មាន​មុខ ជំនួញ​ច្រើន​មុខ ទ្រព្យសម្បត្តដ៏ស្តុកស្ដម​ក្នុង​ប្រទេស​ថៃ។ លោក Thammarat Thurathong ត្រូវ​បាន​គេ​ស្គាល់​ថា គឺ​ជា​​កូន​ពៅ ក្នុង​ត្រកូល​​អភិជន​ដែល​មាន​បងប្អុនតែ​២នាក់ និង​​ជា​អ្នក​ជំនួញ​ជួរ​មុខ​ក្នុង​ប្រទេស​ថៃ ដែល​​មាន​ក្រុមហ៊ុន​ធំៗ​ក្នុង​ដៃ​ជា​ច្រើន​ដូច​ជា ​ក្រុមហ៊ុន យន្តហោះ​​​​ឯកជន ក្រុមហ៊ុន​កប៉ាល់​ឯកជន ក្រុម​ហ៊ុន​លក់​មាស ក្រុម​ហ៊ុន​ផលិត​ជី ក្រុម​ហ៊ុន​លក់​ដី ក្រុម​ហ៊ុន​សណ្ឋាគារ​​​និង​ភោជនីយដ្ឋាន​លំដាប់​ផ្កាយ​៥ ក្រុម​ហ៊ុន​កែ​សម្ផស្ស​ជាដើម។

តាម​ការ​លើក​ឡើង របស់​អ្នក​ស្រីហូវ ដាណេ នាក់​ទាំង​ពីរ​បាន​ស្គាល់​គ្នា​​ជាង​២ឆ្នាំ​មក​ហើយ តាម​រយៈ​ការ​ធ្វើ​ជំនួញ​ជា​មួយ​គ្នា​ផ្នែក​កែ​សម្ផស្ស ​និង មុខ​ជំនួញ​ផ្សេង​ទៀត ដែល​ដំបូង​ឡើយ​​គ្រាន់តែ​ជា​ដៃគូ​ជំនួញ​​ប៉ុន្តែ ប៉ុន្តែ​ក្រោយ​ពី​សិក្សា​ចិត្ត​គ្នា​ ក៏​ឈាន​ដល់​មាន​ទំនាក់ទំនង​ស្នេហា​តែ​ម្ដង​ទៅ។

ទាំង​អ្នក​សិល្បៈ​ក៏​ដូច​ជា​​មហាជន កោតសរសើរ​​ស្នេហា​អ្នក​ជំនួញ​១គូ​នេះ​ជា​ខ្លាំង ដោយ​មិន​នឹក​ស្មាន​លោក Thammarat Thurathong មាន​វ័យ​ក្មេង​ជាង​ដល់​ទៅ​៨ឆ្នាំ មក​ស្រឡាញ់​អ្នក​ស្រីហូវ ដាណេ ដែល​ជា​ស្ត្រី​មេម៉ាយ​កូន​២​ទៅ​ហើយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍​​សាមញ្ញ ប៉ុន្តែ​​ខ្លឹម​កប់​នោះ ​ម្ដាយ​កូន​កំលោះ​​បានជូន​កាដូ​យ៉ាង​​ពិសេស ​ខ្សែក​​ពេជ្រ១​ខ្សែ តាម​ដែល​ដឹង​តម្លៃ​​ប្រហែល ​៤៧ម៉ឺន​ដុល្លារ និង​ចិញ្ចៀន​ពេជ្រ​១វង់ មាន​តម្លៃ​​ប្រហែល​ជាង​៣០ម៉ឺន​ដុល្លារ​ឯណោះ។

ដោយសារតែ​កូន​កំលោះ​ជា​ជនជាតិ​ថៃ ដូច​នេះ​អាពាហ៍ពិពាហ៍​​ខាង​លើ ​បាន​ធ្វើ​តាម​បែប​ខ្មែរ​កាត់​ថៃ ​អ្នក​ផាត់​មុខ​និង​ធ្វើ​សក់ ខាង​កូន​​កំលោះ​នាំ​យក​ពី​ប្រទេស​ថៃ​ទាំង​អស់ ដោយ​ឡែក​គ្រឿង​សម្អាង សម្លៀក​បំពាក់ គឺ​សុទ្ធតែ​កុម្ម៉ង់​ថ្មីៗ​ទាំង​អស់ ដែល​អ្នក​ស្រី​បាន​ប្រគល់ ឲ្យ​ហាង ខ្មែរ​កាត់ដេរ ខ្មែរ​ឌីហ្សាញ​ជា អ្នក​រៀបចំ​ឲ្យ​ទាំអ​អស់ ក្រោយ​​​ពី​រៀប​ការ​រួច គ្រឿង​សម្អាង និង សម្លៀក​បំពាក់ មិន​ត្រូវ​បាន​ផ្ទេរ​ឲ្យ​ខាង សម្អាង​​យក​ទៅ​ជួល​បន្ត​ឡើយ គឺ​ពួក​គេ​ទុក​តាំង​ជា​អនុស្សាវរីយ៍​​ទាំង​អស់។

ជា​រឿង​ដែល​គួរឲ្យ​កោតសរសើរ​​​ទៅ​ទៀត​នោះ ចំណងដៃ​ដែល​​ភ្ញៀវ​ចង​ដៃ​ម្ចាស់ពិធីមង្គលការ ប្រាប់​ថា ​និង​​យក​ទៅ​ធ្វើ​​កិច្ចការ​សប្បុរសធម៌ ក្នុង​នោះ​គម្រោង​យក​ទៅ​សាងសង់​សាលាឆទាន​១ខ្នង ខ្ទង់​​ចំណាយ​​ប្រហែល​៥ម៉ឺន​ដុល្លារ ក្នុង​ទឹក​ដី​ខេត្ត ក្រចេះ។

អ្នក​សិល្បៈ​ដែល​ឃើញ​វត្ត​មាន​ចូល​រួម​ក្នុង​កម្មវិធី​នោះ មាន​ដូច​ជា ស្រីម៉ុច អ្នក​នាង យុគ ចិន្ដា, ​អ្នក​នាង គង់ សុជាតិ និង លោក ជា​វិបុល, ​អ្នក​នាង សុគន្ធ និសា និង ស្វាមី, កញ្ញា សុខ សីឡាលីន លោក អ៊ុន សិទ្ធា លោក សាវីន ហ្វីលីព លោក ករុណា ពេជ្រ កញ្ញា ព្រះកាយ ច័ន្ទ …។

បន្ទាប់​ពី​រៀបការ​រួច គូស្នេហ៍​១គូរ​នេះ បាន​បង្ហើប​ប្រាប់​ថា និង​បើក​សាខា​ក្រុមហ៊ុន​ជួល​យន្តហោះ និង កប៉ាល់​ឯកជន ព្រម​ទាំង​ឡាន​ទំនើបៗ ដែល​បច្ចុប្បន្ន​មាន​ស្នាក់​ការ​នៅ ប្រទេស​ថៃ មក​បើក​នៅ​ក្នុង​ប្រទេស​កម្ពុជា​សម្រាស់​សេដ្ឋី​ៗ​នៅ​ស្រុក​ខ្មែរ ដែល​មាន​បំណង​ចង់​ដើរ​លេង​​ក្នុង​ពេល​ឆាប់ៗ​នេះ​ថែម​ទៀត​ផង៕