​(ភ្នំពេញ)​៖ សម្រាប់ឆ្នាំថ្មីនេះ ក្រុមហ៊ុន ស៊ី.ភីខេមបូឌា ប្រារព្ធកម្មពិធីនៃភាពជោគជ័យ និងថ្លែងអំណរគុណដល់អតិថិជន ដែលចូលចិត្តទស្សនាកុននៅរោងភាពយន្ត មេជើរស៊ីនេផ្លិច (Major Cineplex) ដោយរៀបចំការលេងហ្គេមកម្សាន្ត ដើម្បីទទួលបានសំបុត្រកុន និងរួមមានការភ្លក្សផលិតផលរបស់ខ្លួន ចាប់ពីថ្ងៃទី២៩ខែធ្នូឆ្នាំ២០១៨ រហូតដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩។ ក្រុមហ៊ុន ស៊ី.ភីខេមបូឌា បានទទួលភាពជោគជ័យ ក្នុងការផ្សព្វផ្សាយផលិតផលអាហាររបស់ខ្លួន ជាពិសេស​សាច់ក្រកដែលលក់ក្នុងរោងភាពយន្ត Major Cineplex ផ្ទាល់តែម្តង។

ដើម្បីចូលរួមលេងហ្គេម នៅក្នុងកម្មវិធីនោះ អតិថិជនគ្រាន់តែបង្ហាញវិក័យប័ត្រ ដែលទទួលបានបន្ទាប់ពីទិញសាច់ក្រក ពីរោងភាពយន្ត Major Cineplex ទៅកាន់ក្រុមការងារ នៅក្នុងស្តង់ស៊ី.ភី។ អ្នកឈ្នះពីគ្រប់ដំណាក់កាល នឹងទទួលបានសំបុត្រកុន ដោយឥតគិតថ្លៃជាច្រើនដូចជា កាត Movie Gold Cards សំបុត្រ​ VIP សំបុត្រកុន 4DX សំបុត្រកុន 3D និង 2D។

លោក Thanachit Sriboonlue អគ្គនាយករងផ្នែកពាណិជ្ជកម្មចំណីអាហារ បានថ្លែងថា​ «យើងសូមថ្លែងអំណរគុណដល់អតិថិជន ដែលចូលចិត្តទស្សនាកុនទាំងអស់ ដែលតែងតែគាំទ្រផលិតផលសាច់ក្រក ស៊ី.ភី របស់ពួកយើង។ ពួកយើង ទទួលបានមតិវិជ្ជមានពីអតិថិជនយ៉ាងច្រើន ក៏ដូចជាការគាំទ្រយ៉ាងខ្លាំងលើគុណភាព និងរសជាតិរបស់ផលិតផលពួកយើង»

លោក Thanachit បានបន្ថែមថា ​«សម្រាប់ឆ្នាំ​ថ្មីនេះ ពួកយើងចង់ចូលរួមអបអរភាពជោគជ័យរបស់យើង ជាមួយអតិថិជនដែលចូលចិត្តទស្សនាកុន ដោយផ្តល់ភាពសប្បាយរីករាយ ក្នុងការទស្សនាជាមួយនឹងការពិសារសាច់ក្រក ស៊ី.ភីនៅពេលកំពុងទស្សនា»

លោក អ៊ុន រ៉ាវីត ដែលបានឈ្នះរង្វាន់សំបុត្រកុន 4DX បាននិយាយថា​ «វាពិតជាពិសេសមែន! ខ្ញុំចូលចិត្តមើលកុន និងញុំាសាច់ក្រករបស់ក្រុមហ៊ុនស៊ី.ភីណាស់។ ថ្ងៃនេះ ខ្ញុំគ្រាន់តែមកចូលរួមលេងហ្គេមកម្សាន្ត ហើយក៏ឈ្នះសំបុត្រកុនតែម្តង»

ដោយឡែក កញ្ញា គុណចន្ទសុភាតា ដែលបានកំពុងកាន់សាច់ក្រករបស់ក្រុមហ៊ុនស៊ី.ភី ញុំានៅក្នុងដៃ បាននិយាយថា​ «ជាធម្មតា ខ្ញុំតែងតែទិញសាច់ក្រករបស់ក្រុមហ៊ុនស៊ី.ភី មុនពេលចូលមើលកុន ហើយឥឡូវពួកយើងទទួលបានសំបុត្រកុន ដោយឥតគិតថ្លៃនៅក្នុងកម្មលេងកម្សាន្តនេះ។ ហ្គេមហ្នឹង គឺស្រួលលេងមែនទែនហើយសប្បាយទៀត ហើយក៏ងាយឈ្នះសំបុត្រកុនដែរ។ អរគុណ ស៊ី.ភី»

កុំភ្លេចចូលរួមលេងហ្គេមកម្សាន្ត ក្នុងកម្មវិធីនេះ! កម្មវិធីកម្សាន្តនេះផងដែរ នឹងប្រារព្ធធ្វើឡើងរយៈពេល៤សប្តាហ៍។ អ្នកទាំងអស់គ្នាអាចរកស្តង់របស់ក្រុមហ៊ុន ស៊ី.ភី បាននៅខាងមុខរោងភាពយន្ត Major Cineplex ផ្សារទំនើប AEON II​ នៅថ្ងៃទី២៩-៣០ខែធ្នូឆ្នាំ២០១៨ និងថ្ងៃទី៥-៦ខែមករាឆ្នាំ២០១៩ ផ្សារទំនើប AEON I នៅថ្ងៃទី១៩-២០ខែមករាឆ្នាំ២០១៩ និង ផ្សារសូរិយា សេនធ័រ ភ័នធ៍ នៅថ្ងៃទី២៦-២៧ ខែមករាឆ្នាំ២០១៩។

សូមបញ្ជាក់ថា សម្ព័ន្ធក្រុមហ៊ុន ​ចារើនភោគផាន់អាហារចំកាត់ (CPF) គឺជាសម្ព័ន្ធក្រុមហ៊ុនមួយ ដែលឈានមុខគេផ្នែកកសិឧស្សាហកម្ម​ និងចំណីអាហារ ដែលដំណើរការអាជីវកម្ម​ជាលក្ខណៈ​ បែបបណ្តាញបែកចែកសាខា និងបានដំណើរការអាជីវកម្មនៅ១៦ប្រទេស ជុំវិញពិភពលោក ដែលមានការនំាចេញពីប្រទេសថៃ ទៅកាន់ប្រទេសផ្សេងៗ​ ជាង៣០ប្រទេស សម្រាប់ផ្តត់ផ្គង់ដល់អ្នកបរិភោគជាង៤ពាន់លាននាក់ ជុំវិញពិភពលោក៕