(ភ្នំពេញ)៖ សម្រាប់អតីតកីឡាករភ្នំពេញក្រោនបាននិយាយថា៖ «នៅពេលអនាគត ខ្ញុំចង់បញ្ចប់អាជីពនៅអាស៊ី ឬកម្ពុជា តែម្ដង ព្រោះខ្ញុំស្រលាញ់អាស៊ី។ មិនតែប៉ុណ្ណោះ ខ្ញុំចង់បង្កើតមុខជំនួញនៅកម្ពុជា ព្រោះគិតថា មានឱកាសច្រើនជាងនៅបារាំង។ តែឥឡូវនេះ ខ្ញុំផ្ដោតលើការលេងបាល់ឲ្យបានកាន់តែយូរសិន»

ប៊ិន ចន្ថាធារី បង្ហើបទៀតថា អាចនឹងបញ្ចប់អាជីពបាល់ទាត់របស់ខ្លួននៅលើទឹកដីអាស៊ីតែម្ដងនាពេលអនាគត ព្រោះយល់ថា មានឱកាសច្រើនទាំងក្នុងការធ្វើជំនួញជាដើម។ សមាជិកក្លឹប Terengganu FA នៃក្របខណ្ឌកំពូលម៉ាឡេស៊ីក៏ចូលចិត្តការរស់នៅក្នុងតំបន់អាស៊ីផងដែរ តែថា អ្វីសំខាន់នោះ គឺផ្ដោតលើការលេងនាពេលបច្ចុប្បន្នជាមុនសិន។

សូមបញ្ជាក់ថា បច្ចុប្បន្ន កីឡាករកូនខ្មែរកើតនៅប្រទេសបារាំងរូបនេះកំពុងលេងឲ្យក្លឹប Terengganu FA របស់ម៉ាឡេស៊ី។ ធារី ដែលផ្ដើមហ្វឹកហាត់នៅថ្នាលយុវជនក្លឹប Strasbourg ឈានជើងចូលវិស័យបាល់ទាត់នៅកម្ពុជាលើកដំបូងក្នុងឆ្នាំ២០១២ ក្រោយឆ្លងកាត់ក្លឹបមួយចំនួននៅបារាំង៕