(ភ្នំពេញ)៖​ នារាត្រីកម្មវិធីសម្ពោធផលិតផល​ យូមិ​ ខូឡាជេន​ នៅ​ ណាហ្គាវើល​ នៅយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ គេសង្កេតឃើញថា​ មានអ្នកសិល្បៈ​ ជាច្រើនចូលរួម​មាន៖ ទាំងតារាល្បីៗ​ ក្នុងក្រុម​ Dara​ Entertainment​ ហើយនៅក្នុងនោះគេសង្កេតឃើញមាន​ អ្នកបង្ហាញម៉ូដម្នាក់​ ដែលលេចធ្លោជាងគេ​ នោះគឺ​ កញ្ញា អ៊ន ស្រីលីន​ ជា Brand Ambassador ផលិតផល យូមិ ខូឡាជេន និងជាក្មួយស្រីរបស់តារាសម្តែង អ្នកនាង​ ចរិយា​ ពេជ្រ​ ផងដែរ។

សម្រស់ស្រស់ស្អាតរបស់​ brand Ambassador កញ្ញា​ អ៊ន​ ស្រីលីន​ បានធ្វើឲ្យអ្នកចូលរួមម្មវិធី​ មានការចាប់អារម្មណ៍ខ្លាំង​ ទៅលើរូបសម្រស់​ សម្បុរស្បែកសរភ្លឺស្រស់ស្អាត​ មិនចាញ់អ្នកសិល្បៈនោះទេ។​ ព្រោះថា កញ្ញា​បានបង្ហាញវត្តមានជាមួយរ៉ូបរាត្រី​ ស្រមោល​សរ​ យ៉ាងលេចធ្លោដើរម៉ូដ​ នៅក្នុងកម្មវិធីសម្ពោធផលិតផល​ និងការបង្ហាញម៉ូដ​ Big Fashion Show មានសុទ្ធតែតារាប្រុសស្រីល្បីៗ ជាច្រើនចូលរួម​ នៅក្នុងការដើរម៉ូដនេះ។

សូមជម្រាបផងដែរថា​ ការបើកសម្ពោធផលិតផល​ យូមិ​ ខូឡាជេន​ នេះគឺជាផលិតផល​ ដែលជួយឲ្យសម្រស់ស្រស់ស្អាតផលិតផល ផ្សំឡើងពីជាតិខូឡាជេន​ គ្លូតា​ ហើយនិងខ្លាញ់​ត្រី​ នៅបាតសមុទ្រ​ និងលាយបញ្ចូលផ្លែឈើច្រើនមុខទៀត ដែលជួយឲ្យសម្រស់ស្រស់ស្អាត​ ក្មេងជាងវ័យ​ សាច់សរភ្លឺរលោង​ បំបាត់អាការៈឈឺឆ្អឹងខ្នង​ ថែមទៀតផង៕