(ភ្នំពេញ)៖ ក្រុមបាល់ទាត់ភ្នំពេញក្រោន នឹងបើកទ្វារកីឡដ្ឋាន RSN របស់ខ្លួន ដើម្បីទទួលក្រុមកីឡាករអាហ្វ្រិក ប្រកបអាជីពនៅកម្ពុជា African All Stars ក្នុងជំនួបមិត្តភាពលក្ខណៈដកស្រង់បច្ចេកទេសនាម៉ោង ៥៖០០នាទីល្ងាច ថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨។

នេះជាការប្រកួត ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាការបង្ហាញសមត្ថភាពរបស់កីឡាករក្លឹបភ្នំពេញក្រោនទាំងខ្មែរ និងបរទេស មុននឹងឈានដល់ការប្រកួតផ្លូវការនាពេលខាងមុខទាំងពានលីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។

ការប្រកួតនេះដែរ អ្នកគាំទ្រទាំងអស់អាចចូលរួមទស្សនាបានដោយសេរី ដោយពុំមានការលក់សំបុត្រនោះឡើយ៕