(ម៉ាឌ្រីដ)៖ ក្លឹប Real Madrid របស់អេស្ប៉ាញបានឈានដល់កិច្ចព្រមព្រៀងគ្នាជាមួយក្លឹបអង់គ្លេស Manchester City ក្នុងការផ្ទេរកីឡាករខ្សែប្រយុទ្ធវ័យក្មេង Brahim Diaz ក្រោមកិច្ចសន្យារយៈពេល ៦ឆ្នាំក្នុងតម្លៃខ្លួន ១៥លានអឺរ៉ូ នេះបើតាមការឲ្យដឹងពីសារព័ត៌មាន Marca នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨។

Real Madrid និងក្រុមជើងឯកអង់គ្លេស Man City បានយល់ព្រមលើតម្លៃផ្ទេរសម្រាប់កីឡាករ Brahim Diaz ដើម្បីចូលរួមជាមួយក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុបនាខែមករាខាងមុខនេះ មុនពេលកិច្ចសន្យាចាស់របស់ Diaz នឹងអស់សុពលភាពជាមួយក្រុមមេឃខៀវនៅខែមិថុនាខាងមុខ។

កីឡាករសញ្ជាតិអេស៉្បាញវ័យ ១៩ឆ្នាំរូបនេះ ត្រូវបានក្រុមមេឃខៀវនាំមកពីក្លឹប Malaga ក្នុងឆ្នាំ២០១៣ និងជួយឲ្យ Man City ឈ្នះពាន Premier League 1, Community Shield 1, League Cup 1 ហើយរូបគេនឹងអាចរកចំណូលបាន ៣,៥លានអឺរ៉ូក្នុង១រដូវកាលជាមួយ Real Madrid ហើយការប្រកាសពីកិច្ចព្រមព្រៀងនេះនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ៕