(ភ្នំពេញ)៖ តារាចម្រៀងស្រី រាងតូចច្រឡឹង ប្រចាំផលិតកម្មថោន កញ្ញា រ៉ាប៊ី ត្រូវបានគេសម្គាល់ឃើញថា នាងហាក់មានទីផ្សារសិល្បៈ ហក់លោតខ្លាំង តាមរយៈបទចម្រៀង «មាន់ស្រែ» និងបទ« លុយ លុយ លុយ » ដោយបទចម្រៀងនីមួយៗ សុទ្ធសឹងតែ មានអ្នកចូលចិត្តច្រើនទាំងក្នុង និង ក្រៅស្រុក រហូតធ្វើឲ្យនាងមានភាពជោគជ័យខ្លាំង ក្នុងវិស័យសិល្បៈ។ ទន្ទឹមគ្នានេះ ក្រោយបទចម្រៀង របស់ខ្លួន ទទួលបានជោគជ័យជា បន្តបន្ទាប់នោះ ថ្មីៗនេះ ស្រីស្រស់រ៉ាប៊ី បានបញ្ចេញបទចម្រៀងថ្មីមួយបទទៀត ដែលមានចំណងជើង «រហែកតែខោ» ដែលមានសាច់ភ្លេង ញ៉ាក់កន្ត្រាក់អារម្មណ៍តែម្ដង ពោលគឺមិនចាញ់បទ «មាន់ស្រែ» ប៉ុន្មានឡើយ។

ជាការពិត សម្រាប់បទថ្មី «រហែកតែខោ» ដែលទើបតែចេញ នេះផងដែរ កំពុងទទួលការចាប់អារម្មណ៍ ពីសំណាក់ប្រិយមិត្តទស្សនិកជន នៅលើបណ្តាញសង្គម ខណៈបទនេះ ទើបនឹងចេញ តែមានអ្នកចូលទស្សនា ច្រើនគួរឲ្យកត់សម្គាល់ ម្យ៉ាងទៀត បទចម្រៀងមួយបទនេះ មិនត្រឹមតែ មានសាច់ភ្លេង ញ៉ាក់កន្ត្រាក់អារម្មណ៍នោះទេ ចំណែកឯក្បាច់រាំវិញ ក៏ទាក់ទាញខ្លាំង ដែលធ្វើឲ្យទស្សនិកជន បានទស្សនាហើយ ពិតជាចង់រាំតាម មិនខុសពីបទ «មាន់ស្រែ» នោះទេ ។

ចង់ដឹងថា «រហែកតែខោ» ពិរោះ និងមានក្បាច់រាំ ឡូយយ៉ាងណានោះ សូមប្រិយមិត្តទស្សនិកជន ទស្សនា នូវវីដេអូចម្រៀងទាំងអស់គ្នា ៖