(ភ្នំពេញ)៖ តារាសម្ដែងដ៏មានប្រជាប្រិយភាព កញ្ញា ម៉ាក់ សែន សូនីតា ហៅតូតាបាន ធ្វើដំណើរ ទៅលេងនៅក្រៅប្រទេស ដើម្បីសម្រាកលម្ហែកាយ ដែលជាក់ស្តែង ជិតផុតឆ្នាំ២០១៩នេះ នាងក៏បានធ្វើដំណើរទៅ​ ប្រទេសកូរ៉េ ដើម្បីធ្វើការឆ្លងឆ្នាំ យ៉ាងសប្បាយរីករាយ។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំង នោះគឺ ខណៈពេលដែលនាង បានធ្វើដំណើរ ទៅដល់ប្រទេសកូរ៉េ ជួបសមាជិកក្រុម ចម្រៀងស្រី T-ara នាង Park Jiyeon ជាលើកដំបូង ដែលធ្វើឲ្យកញ្ញា តូតា សម្ដែងនូវរីរាយ ជាពិសេសនោះ នាងបានថតរូបជាមួយគ្នា បង្ហាញភាពស្និទ្ធស្នាល ធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្តជាខ្លាំងផងដែរ។

ជាការពិតណាស់ សម្រាប់ការជួបដោយចៃដន្យ នេះកញ្ញាតូតាបានអោយដឹងថា​ជាលើកទី១ នឹងបានថតរូប សមាជិក ក្រុមចម្រៀងស្រី T-ara រូបនេះ ព្រមទាំងបានបង្ហោះលើបណ្តាញហ្វេសប៊ុក និងលើកឡើងថា «​ជួប​នាង​ដោយ​សំណាង​»។ ក្នុងនោះអ្នកលេងបណ្ដាញ សង្គមហ្វេសប៊ុក និងអ្នកគាំទ្រនាងជាច្រើន បានកោតសរសើរនូវរូបសម្រស់ របស់តារាស្រី ពីរដួងនេះ ថាមានសម្រស់ស្រស់ស្អាត មិនចាញ់គ្នាប៉ុន្មានឡើយ៕