(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ បវកញ្ញាអាមេរិក ២០១៨ នាង Sarah Rose Summers បានបង្ហាញវត្តមានគួរឲ្យភ្ញាក់ផ្អើលនៅ លើទឹកដី ប្រទេសកម្ពុជា ខណៈដែលមួយរយៈកន្លងមក នាងធ្លាប់បានសន្យាថា និងមកលេងប្រទេសកម្ពុជា ក្នុងពេលឆាប់ៗនេះ យ៉ាងណាមិញ នេះជាការបង្ហាញវត្តមាន នៅលើទឹកដីកម្ពុជា ពីសំណាក់បវរកញ្ញាចក្រវាលអាមេរិក ដូចតាមការសន្យារបស់ខ្លួនហើយ។ ក្នុងនោះផងដែរ ចំពោះការបង្ហាញវត្តមាន នៅកម្ពុជា របស់បវកញ្ញាអាមេរិក គេសង្កេតឃើញ មានការចាំទទួលស្វាគមន៍ យ៉ាងកក់ក្ដៅបំផុត ពីសំណាក់បវរកញ្ញាកម្ពុជា កញ្ញា រឿន ណាត ទោះបីជាពេលកន្លងមក អ្នកទាំងពីរ ធ្លាប់មាន រឿងយល់ច្រឡំរវាងគ្នា បន្តិចបន្តួចក្ដី។

ជាមួយគ្នានេះ ចំពោះការជួបជុំគ្នា ជាថ្មីនេះ នៅលើទឹកដីកម្ពុជា បានធ្វើឲ្យបវកញ្ញា រឿន ណាត បានបង្ហាញនូវអារម្មណ៍រំភើប ក៏ដូចជាបង្ហាញនូវស្នាមញញឹម យ៉ាងស្រស់ស្អាត ព្រមទាំងធ្វើការស្វាគមន៍យ៉ាងកក់ក្តៅ ជាក្រៃលែង ទៅកាន់បវកញ្ញាអាមេរិក នាង Sarah Rose Summers ដើម្បី ធ្វើឲ្យចំណងមិត្តភាព រវាង បវរកញ្ញា ទាំងពីរ មានលក្ខណៈកាន់តែប្រសើរឡើង ។ អ្វីដែលកាន់តែពិសេសទៅទៀតនោះ បវរកញ្ញា កម្ពុជា កញ្ញា រឿន ណាត នឹងមានគម្រោង​​ ជូន​បវរកញ្ញា​ សហរដ្ឋ​អាមេរិក​ ដើរ​កម្សាន្ត​តាម​រមណីយដ្ឋាន ​ប្រវត្តិសាស្ត្រ និង ធម្មជាតិ​សំខាន់ៗ​ ជាច្រើន​ក្នុងប្រទេស​កម្ពុជា​ថែមទៀតផង។​

យ៉ាងណាមិញ សម្រាប់​បវរកញ្ញា​ សហ​រដ្ឋ​អាមេរិក នាង Sarah Rose Summers ក៏បាន​បង្ហាញ​អារម្មណ៍​ រំភើប​យ៉ាងខ្លាំង​ផងដែរ ក្នុងការ​មកកាន់​ ក៏ដូចជាធ្វើដំណើរកំសាន្ត នៅប្រទេសកម្ពុ​ជា​ជា​លើកដំបូង​ នេះផងដែរ៕