(ភ្នំពេញ)៖ តារាចម្រៀងប្រុស វ័យក្មេង រូបរាងសង្ហារ ដែលត្រូវបានគេស្គាល់ថា ជាកូនប្រុសច្បង របស់កំពូលតារាចម្រៀង ដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញ ប្រចាំព្រះរាជាណាចក្រ កម្ពុជា លោក ព្រាប សុវត្ថិ គឺ ប្រុសសង្ហារ សុវត្ថិ មុនីវណ្ណ នាពេលបច្ចុប្បន្ននេះ លោកកំពុងតែ មានប្រជាប្រិយភាព និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មិត្តៗយុវវ័យ ជាពិសេសនោះ កំពុងតែឆក់យកបេះដូងអ្នកគាំទ្រ តាមរយៈរូបរាងដ៏ស្រស់សង្ហារ និងសម្លេងដ៏ពិរោះរបស់លោកផងដែរ។ យ៉ាងណាមិញ ថ្មីៗនេះ តារាចម្រៀងស្ថិតក្នុងដួងចិត្ត យុវ័វ័យ រូបនេះ កាន់តែធ្វើឲ្យ អ្នកគាំទ្រ ពេញចិត្ត និងរចាប់អារម្មណ៍ខ្លាំង ក្រោយពេល ដែលលោកបានបកស្រាយចម្រៀង មួយបទដែលជាភាសាថៃ ដែលជាហេតុធ្វើ ឲ្យទស្សនិកជន ជាច្រើននឹកស្មានមិនដល់ ថាលោកច្រៀងពីរោះបែបនេះ។

ជាការពិត តាមរយៈការបង្ហើរសំនៀង ដែលជាភាសាថៃ របស់ តារាចម្រៀង សុវត្ថិ មុនីវណ្ណ ពិតជាពិរោះ ប្លែកខុសពីសព្វ មួយដង ដែលបកស្រាយជាភាសា ខ្មែរ និងភាសាអង់គ្លេស។ យ៉ាងណាមិញ ទោះបីនេះ ជាលើកទីមួយ ដែលសុវត្ថិ មុនីវណ្ណ បានបកស្រាយ ក៏ដូចជាបង្ហើរសំនៀង ក្នុងបទចម្រៀងជាភាសាថៃ តែលោកពិតជាទទួលបានការគាំទ្រ ពីសំណាក់ ទស្សនិកជន យ៉ាងច្រើនផងដែរ។

គួរបញ្ជាក់ថា តារាចម្រៀងប្រុស សុវត្ថិ មុនីវណ្ណ ជារឿយៗ គេតែងតែសង្កេតឃើញ តារាចម្រៀងប្រុស សង្ហារូបនេះ និយមធ្វើការបកស្រាយចម្រៀង ជាភាសា អង់គ្លេស និងភាសាខ្មែរ តែប៉ុណ្ណោះ ប៉ុន្តែថ្មីៗនេះ លោក បានបកបទ​ចម្រៀង ជាភាសា ថៃ ដែលធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រ ជាច្រើន ស្រែកហ៊ោយ៉ាងខ្លាំងផងដែរ៕