(ក្រុងឡុងដ៍)៖ ការប្រកួតបាល់ទាត់ក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស Premier League រដូវកាលឆ្នាំ២០១៨-២០១៩ បានតែកំពុងប្រជែងគ្នាយ៉ាងស្វិតស្វាញ ដោយមានអ្នកស៊ុតបញ្ចូលទី ៣រូបក្នុងនាមស៊ុតចូលច្រើនជាងគេ គិតត្រឹមសប្តាហ៍ទី១៩។

១៖ Pierre-Emerick Aubamayang ខ្សែប្រយុទ្ធក្លឹប Arsenal ជនជាតិហ្កាប៊ុង វ័យ ២៩ឆ្នាំ រកបាន ១២គ្រាប់ក្នុងការប្រកួត ១៨ដងក្នុងរដូវកាលនេះ ខណៈ Arsenal មាន ៣៧ពិន្ទុ ឈរលេខរៀងទី៥ ក្នុងតារាង Premier League បណ្តោះអាសន្ន។

២៖ Mohamed Salah ខ្សែប្រយុទ្ធក្លឹប Liverpool អតីតម្ចាស់ស្បែកជើងមាស Premier League រដូវកាល ២០១៧-២០១៨ នៅតែបន្តរកគ្រាប់បាល់បានច្រើននារដូវកាលថ្មីនេះ។ Salah រកបាន ១១គ្រាប់ និងមានឱកាសរកគ្រាប់បាល់បានច្រើនទៀត ប្រសិនមិនមានបញ្ហារបួសកើតឡើង។

៣៖ Harry Kane ខ្សែប្រយុទ្ធក្លឹប Tottenham Hotspur អតីតម្ចាស់ស្បែកជើងមាសក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ឆ្នាំ២០១៨។ កីឡាករជនជាតិអង់គ្លេស រូបនេះរកបាន ១១គ្រាប់ ខណៈ Spurs មាន ៤២ពិន្ទុឈរលេខរៀងទី៣ ក្នុងតារាង៕