(សុខភាព)៖ សព្វថ្ងៃនេះដោយសារតែបរិយាកាសជុំវិញខ្លួនយើង ប្រកបដោយដោយភាពស្មោកគ្រោក និងជីវភាពនៃការរស់នៅមានការតានតឹងខ្លាំង ម្ល៉ោះហើយក៏បណ្តាលឲ្យមានមនុស្សកើតជំងឺឈឺក្បាលកាន់តែច្រើនឡើងៗ ប៉ុន្តែជំងឺឈឺក្បាលគឺពិបាកព្យាបាលដោយប្រើប្រាស់ឪសថណាស់។ ដូច្នេះអ្នកគួរអនុវត្តន៍វិធី ទាំងនេះដែលមិនចាំបាច់ប្រើប្រាស់ថ្នាំសង្កូវ និងអាចកាត់បន្ថយនូវជំងឺឈឺក្បាលបានខ្លះដូចខាងក្រោមនេះ:

១. វិធីបន្ធូរសាច់ដុំៈ
សាច់ដុំថ្ងាស ស្មា និងដៃ និងងាយនឹងទទួលនូវឥទ្ធិពលនៃសម្ពាធអារម្មណ៍តានតឹង ពីព្រោះកាលបើឈឺក្បាលម្តងៗ គឺត្រូវហាត់ធ្វើមេរៀននៃការបន្ធូរសាច់ដុំ ដោយក្នុងមួយថ្ងៃៗធ្វើជាច្រើនសា គឺអាចជួយសម្រាលជំងឺឈឺក្បាលបានខ្លះ។ ការបន្ធូរសាច់ដុំនេះអ្នកត្រូវជ្រួញសាច់ដុំថ្ងាស និងស្មា រួចហើយក្តាប់ដៃទាំងសងខាងឲ្យណែនក្នុងរយៈពេលពី ៥ ទៅ ៧វិនាទី។ ម្យ៉ាងទៀតឆ្លៀតពេលលបង្រួញសាច់ដុំនេះ ត្រូវដកដង្ហើមមួយៗបន្ទាប់មកសាច់ដុំត្រូវបានបន្ធូរអស់។ វីធីជ្រួញនេះត្រូវបានរក្សាឲ្យបាន ៣០វិនាទី ហើយចលនាដដែលៗត្រូវធ្វើសាចុះសាឡើងឲ្យបាន៣ដង។

២. វីធីប្រើម្រាមដៃចុចៈ
ចង្អុលដៃ និងម្រាមកណ្តា (ដៃទាំង២) ចុចនៅត្រង់កញ្ចឹង ក ទាំងសងខាង។ ការចុចនេះបើកាន់តែយូរកាន់តែប្រសើរ។

៣. វិធីបន្ធូរក្បាល:
នេះជាវិធីម្យ៉ាងដែលមានចលនាឪបឈ្ងោកទៅមុខ។ អ្នកត្រូវអង្គុយនៅលើកៅអី ហើយដកខ្លួនអោនឈ្ងោកមុខ ដោយកែងដៃទាំង២ច្រត់នៅលើជង្គង់ ហើយបាតដៃទាំង២សំយ៉ុងចុះរួចហើយត្រូវនិយាយខ្លាំងៗថា “ចិត្តគំនិតរបស់ខ្ញុំ គឺច្បាស់លាស់ និងភ្លឺថ្លាណាស់” បន្តរហូតដល់ ៥នាទី ហើយក៏ត្រូវនិយាយពាក្យប៉ុន្មានម៉ាត់នេះតទៅទៀតជាច្រើនលើកច្រើនសា។

៤. វិធីជ្រួញសាច់ដុំក និងស្មាៈ
រាងកាយមានការតានតឹងម្តងៗ គឺជាការធម្មតាតែងតែប្រមូលផ្តុំនៅត្រង់សាច់ដុំក។ ដូច្នេះការបន្ធូរសាច់ដុំ ក គឺអាចបំបាត់ភាពតានតឹងបាន។ អ្នកត្រូវងាកក្បាលទៅខាងស្តាំ រួចហើយងាកទៅខាងឆ្វេង។ អនុវត្តន៍របៀបស្តាំ និងឆ្វេងបែបនេះឲ្យបាន១០ដង ហើយក្បាលត្រូវឪនចុះជាប់ជានិច្ច និងត្រូវដក ក ទៅមុខ។ ចុងក្រោយបង្អស់ត្រូវបង្វិលស្មាទាំងសងខាងឲ្យបាន៥ដង៕