(ភ្នំពេញ)៖ មិនចាប់អារម្មណ៍មិនបានឡើយ ជាមួយនឹងរូបសម្រស់ដ៏ទាក់ទាញ់ ទឹកមុខមានមន្តស្នេហ៍ របស់តារាស្រីជួរមុខប្រចាំប្រទេសថៃ Mai Davika ជាមួយនឹងការរំលេចសម្រស់ ដ៏ទាក់ទាញក្នុងឈុតរ៉ូបក្រហម នាឱកាសបង្ហាញខ្លូនក្នុងកម្មវិធី បុណ្យណូអែល ក្នុងឆ្នាំ ២០១៨ នេះ។ តាមរយៈឈុតក្រហមនេះ បានធ្វើឱ្យអ្នកគាំទ្ររបស់នាង មិនតិចនាក់នោះទេ លួចច្រណែន ព្រមទាំងមើលហើយមើលទៀត មិនដាក់ភ្នែកឡើយ ជាមួយនឹងសម្រស់ឆើតឆាយ ស្ទិលយុវវ័យសម័យថ្មីរបស់នាង។

ការបង្ហាញវត្តមាន ជាមួយរ៉ូបពណ៌ក្រហមនេះផងដែរ ត្រូវបានអ្នកគាំទ្រនាងដឹងថា ធ្វើឡើងអំឡុងពេលដែល Davika ចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី កំសាន្តមួយ នាងឱកាសបុណ្យ Christmas ឆ្នាំ២០១៨នេះ។ ក្នុងនោះ គេក៏ឃើញមានអ្នកចូលរួមទស្សនា ក៏ដូចជាអ្នកគាំទ្រនាងយ៉ាងច្រើនមកចូលរួម ដើម្បីបង្កើនបរិយាកាសឱ្យកាន់តែសប្បាយរីករាយទៀងផង។

សូមទស្សនារូបភាពរបស់ Mai Davika ដូចខាងក្រោម៖