(បរទេស)៖ ក្រុមរាំមួយក្រុមនៃប្រទេសមីយ៉ាន់ម៉ា ដែលជាក្រុមស្ថិតនៅក្នុងចំណោម ១២ក្រុម បានយកឈ្នះក្នុងការប្រកួតលោតម៉ង់សាយ ក្នុង​ចំណោមប្រទេសជាច្រើនមកពីតំបន់អាស៊ាន ដូចជាប្រទេសវៀតណាម និងប្រទេសថៃ ដែលប្រារព្ធធ្វើឡើងនៅ Qinzhou តំបន់ស្វយ័តក្វាងស៊ីចុង ភាគខាងត្បូងនៃប្រទេសចិន។ នៅក្នុងនោះ ក៏មានមនុស្សជាច្រើន បានចូលរួមទស្សនាយ៉ាងច្រើនកុះករផងដែរ៕