(ចិន)៖ អ្នកលេងសៀកចំនួន ៤នាក់ បានធ្លាក់ពីលើអាកាសចុះមកដី ក្នុងកំពស់ប្រមាណ ជិត១០ម៉ែត្រ ខណៈកំពុងសម្ដែងនៅលើទីអាកាស នៅក្នុងកណ្ដាលទីក្រុង Shangqiu ខេត្ត Henan ប្រទេសចិន កាលពីថ្ងៃទី២៧ ខែ១១ កន្លងទៅថ្មីៗនេះ។ ខ្សែពួរបានភ្ជាប់ជាមួយនឹងដែកមួយ ដែលចង​ជាប់ទៅនឹងចង្កេះរបស់អ្នកលេងសៀក ហើយភ្លាមៗនោះ ឧបករណ៍ដែលភ្ជាប់នឹងខ្លួនរបស់ពួកគេ បានដាច់ពីចំណងខ្សែពួរ ខណៈដែលកំពុងសម្ដែង។ ជាសំណាងល្អ មិនបង្កឲ្យប៉ះពាល់ដល់អាយុជីវិត និង ជនរងគ្រោះ ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ ដើម្បីសង្រ្គោះភ្លាមៗ៕