(ភ្នំពេញ)៖​ ម្ចាស់បទ​ «ប្តី៦៩»​ លោក​ ហៃណា​ ក្រោយពីបាត់មុខមួយរយៈ​ ពេលនេះ​បានបង្ហាញវត្តមាន​ និងចេញបទចម្រៀងថ្មីទៀតហេីយ​ ដែលអាចនិយាយបានថាបទចម្រៀងនេះ​ កាន់តែទាក់ទាញនិងផ្ទុះជាងមុនទៅទៀត។

មួយរយៈនេះតារាចម្រៀងលោក​ ហៃណា​ បានឃ្លាតឆ្ងាយការងារសិល្បៈក៏ដូចជាចេញនូវបទចម្រៀងថ្មី​ ដែលធ្វេីឲ្យទស្សនិកជនរង់ចាំមេីលបទថ្មីរបស់លោក​ ។ ហេីយពេលនេះលោកបានសម្រេចងាកមកចាប់ផ្តេីមជាថ្មី​ ដោយចេញបទចម្រៀងថ្មីក្តៅៗ​ គឺបទ​ «ចេះក្បត់ទេីបស្ទាវ»។

លោក​ ហៃណា​ បានធ្វេីឲ្យទស្សនិកជនភាគច្រេីនស្គាល់លោកតាមរយៈ​ បទ​ «ប្តី៦៩»​ ដែលបទចម្រៀងនេះទទួលបានការគាំទ្រច្រេីន​ ហេីយក៏ចាក់ចំបេះដូងទស្សនិកជនច្រេីនដែរ​ ព្រោះថាបទចម្រៀងនេះ​ និយាយពីមនុស្សប្រុសស្រលាញ់ប្រុស​ ហេីយធ្វេីបាបទឹកចិត្តភរិយា​ បទចម្រៀងបែបមនោសញ្ចេតនា​ និងកំសត់​តាំងពីចាប់ផ្តេីមរហូតដល់ចប់នេះ​ គឺមានការគាំទ្រច្រេីន​៕