(បរទេស)៖ សៀវភៅព្រៀងគូរម៉ូដមួយក្បាល ដែលបង្ហាញពីការរចនាម៉ូដសម្លៀកបំពាក់ សម្រាប់តួអង្គ Darth Vader Luke Skywalker និងតួអង្គផ្សេងទៀតក្នុងរឿង «Star Wars» ត្រូវបានគេរំពឹងទុកថា អាចលក់បានតម្លៃ ជាង ១០០០០ផោន (ប្រហែល ១៣០០០០ ដុល្លារ) ក្នុងកម្មវិធីដេញថ្លៃមួយនៅទីក្រុងឡុងដ៍។

គួរបញ្ជាក់ផងដែរថា វត្ថុអនុស្សាវរីយ៍ ដែលមាននៅក្នុងរឿង ខ្សែភាពយន្ត «សង្រ្គាមផ្កាយរណប» ដែលរួមបញ្ចូលទាំងចង្កៀងលើកដំបូងរបស់ Luke Skywalker ត្រូវបានកំណត់ ដើម្បីដាក់លក់ដេញថ្លៃ នៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ា៕