(សុខភាព)៖ ល្ហុងគឺជារូបមន្តដ៏មានប្រសិទ្ធភាពមួយ នៅក្នុងការធ្វើឲ្យស្បែកសតាមបែបធម្មជាតិ ព្រោះវាមានអង់ហ្ស៊ីមដែលជួយជំរុញការផ្លាស់ប្តូរកោសិកាស្បែក និងបង្កើតកោសិកាស្បែកថ្មី ថែមទាំងជួយថ្មមស្បែកឲ្យទន់ទៀតផង។

ក្រៅពីអាចយកមកបំប៉នស្បែក ការទទួលទានល្ហុងទុំក៏អាចជួយឲ្យស្បែកកាន់តែភ្លឺស្អាត ដោយសារតែល្ហុងទុំសំបូរដោយវីតាមីន A,E, និងC រួមទាំងសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ដែលជួយបង្កើតជាតិសំណើមដល់ស្បែក។

រីឯស្ករស គឺជាក្រែមខាត់ស្បែកធម្មជាតិ ដែលងាយរកក្នុងផ្ទះបាយរបស់អ្នក ហើយដើម្បីសុខភាពដែលល្អគួរខាត់ស្បែកមុខ ១សប្តាហ៍ម្តងតាមវិធីដូចខាងក្រោម៖
១. ប្រើស្លាបព្រាកិនល្ហុងទុំឲ្យម៉ដ្ឋ
២. ដាក់ស្ករសចូលលាយជាមួយនឹងល្ហុងទុំ
៣. លាងមុខឲ្យស្អាត លាបសមាសធាតុផ្សំទាំង២នេះ រួចខាត់ស្បែកមុខ
ក្នុងទិសដៅជារង្វង់ឲ្យសព្វផ្ទៃមុខ បំពោកទុក២០នាទី ទើបលាងចេញ៕