(អង់គ្លេស)៖ ខូឡាចេន (Collagen) គឺជាប្រូតេអ៊ីនក្រោមស្បែកក្នុងបរិមាណ ១ភាគ៣ នៃប្រូតេអ៊ីនក្នុងរាងកាយ ជួយទាញកោសិកាស្បែកឲ្យតឹងណែន។ ជាក់ស្តែង ពេលវេលាកន្លងទៅធ្វើឲ្យជាតិខូឡាចេនមានការបាត់បង់បន្តិចម្តង នាំឲ្យស្បែកលែងតឹង លែងហាប់ណែនដូចមុន។

ប្រយោជន៏របស់ខូឡាចេនៈ ជួយឲ្យទាញស្បែកដែលយាធ្លាក់ឲ្យតឹងណែនឡើងវិញ និងជួយកែបញ្ហាស្បែកខូចដោយសារត្រូវកម្តៅកាំរស្មីយូវី ដុតរោលទៀតផង។ ម្យ៉ាងវិញទៀត វាអាចជួយឲ្យស្បែកសថ្លាជាងមុន ដោយការបង្កើនសំណើមដល់ស្បែ ធ្វើឲ្យស្បែកភ្លឺថ្លា និងមានសុខភាពល្អ។ បើមិនចង់ប្រើខូឡាចេនជាប្រភេទអាហារបំប៉ន អ្នកអាចប្រើខូឡាចេនពីធម្មជាតិក៏បានដែរ។ ខូឡាចេននៅក្នុងអាហារ៖

១-ត្រីសមុទ្រៈ ដូចជាត្រីសាល់ម៉ុន ត្រីប្លាធូ និងបបែលជាដើម ជាប្រភពដែលសម្បូរដោយខូឡាចេន។ ភាគច្រើននៅត្រង់ជាលិកាសាច់ភ្នែក និងស្បែករបស់ត្រីសមុទ្រទឹកជ្រៅ ប្រកបដោយអាស៊ីដអូមេហ្គា ដែលមានគុណសម្បត្តិជាអាហារដ៏ល្អរបស់ស្បែក។ ក្រៅពីនេះខូឡាចេនដែលចម្រាញ់ចេញពីត្រីសមុទ្រមានម៉ូលេគុលស្រដៀងគ្នានិងខូឡាចេនក្រោមស្បែករបស់មនុស្ស។

២- សារាយសមុទ្រ ឬសារាយទឹកសាបៈ សុទ្ធតែមានធាតុផ្សំរបស់ខូឡាចេន និងសារធាតុប្រឆាំងនឹងរ៉ាឌីកាល់សេរី។

៣- ទឹកដូងៈ មានសារធាតុអេស្រ្តូចេន និងអ៊ីឡាស្ទីនក្រោមស្បែក។

៤- សាច់មាន់ និងសាច់ជ្រូកៈ ខូឡាចេនមានច្រើននៅក្នុងប្រូតេអ៊ីនរបស់សាច់។

៥- ស៊ុតសៈ មានសារធាតុប្រូលីន និងសារធាតុឡៃស៊ីន ដែលអាចបំលែងជាខូឡាចេនបាន។

៦- ផ្សិតគ្រប់ប្រភេទៈ ផ្សិតម្ជុល ផ្សិតត្រចៀកកណ្តុរជាដើម សុទ្ធតែមានធាតុផ្សំរបស់ខូឡាចេន។

៧-បន្លែពណ៌បៃតងៈ តែងមានវីតាមីន C ច្រើន និងសារធាតុស្ពាន់ធ័រ ដែលជួយនៅក្នុងការផលិតខូឡាចេន ជួយបង្កើតប្រសិទ្ធភាពក្នុងការយកប្រូតេអ៊ីនទៅបំប៉នរាងកាយ និងជួយពង្រឹងកោសិកាស្បែកឲ្យរឹងមាំ ដូចជាត្រសក់ ឃិនឆាយ ទំពាំងបារាំង សាឡាដ ខាត់ណាជាដើម។

៨- ផ្លែឈើក្រហមៈ មានសារធាតុលីកូពីន ជួយនៅក្នុងការធ្វើប្រតិកម្មអុកស៊ីដកម្ម ដែលពាក់ព័ន្ធនិងការផលិតខូឡាចេនក្រោមស្បែក ដូចជាឆៃថាវក្រហម ប៉េងប៉ោះ ក្រូចថ្លុង ស្រកានាគ ផ្លែប៉ោម ផ្លែប៊ើរី ជាដើម។ ផ្លែឈើទាំងនេះមានខូឡាចេនច្រើន ដែលរាងកាយត្រូវការ ក៏ប៉ុន្តែប្រភេទផ្លែឈើទាំងនេះមានបរិមាណខូឡាចេនតិចជាងនៅក្នុងសាច់៕