(ភ្នំពេញ)៖ អតីតបេក្ខភាព ក្នុងកម្មវិធី «The Voice Kid Cambodia » រដូវកាលទី ២ គឺ កុមារា ឆេង ប្រសិទ្ធ ត្រូវបានគេសម្គាល់ឃើញថា ទោះបីជាមិនទទួលបានជ័យលាភី ប៉ុន្តែប្រជាប្រិយភាព របស់តារាចម្រៀងវ័យក្មេងរូបនេះ ហាក់ដូចជាមានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន តាមរយៈសម្លេងដ៏ពីរោះ គួបផ្សំជាមួយនឹង រូបសម្បត្តិ និងការលេងស្ទីលតែងខ្លួន គួរអោយទាក់ទាញ។ យ៉ាងណាមិញ ថ្មីៗនេះ ទស្សនិកជន ក៏ដូចជាអ្នកគាំទ្រ មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំង ក្រោយឃើញ ឆេង ប្រសិទ្ធ លេចមុខលើឆាកតន្ត្រី នៅប្រទេសថៃ។

ជាការពិត ចំពោះការបង្ហាញវត្តមាន នៅលើឆាកតន្ត្រី នៅក្នុងប្រទេសថៃ កុមារា ឆេង ប្រសិទ្ធ បានបកស្រាយបទចម្រៀង ជាភាសាអង់គ្លេស បានយ៉ាងពិរោះ រួមជាមួយនឹងការតែងខ្លួន យ៉ាងស្រស់សង្ហារ ធ្វើឲ្យកុមារារូបនេះ មានភាពលេចធ្លោ កាន់តែខ្លាំងផងដែរ។

យ៉ាងណាមិញ បន្ទាប់ពីបានឃើញសកម្មភាព របស់អតីតបេក្ខភាព The Voice Kid Cambodia រូបនេះ លេចវត្តមាន ច្រៀងនៅលើឆាកតន្ត្រី នៅប្រទេសនោះ ភ្លាមនោះ បានធ្វើឲ្យបណ្តាគាំទ្រជាច្រើន ពិតជាមានការភ្ញាក់ផ្អើល ព្រោះមិននឹកស្មានថា តារាវ័យក្មេងរូបសង្ហារូបនេះ បានឡើងច្រៀងនៅក្នុងកម្មវិធី នៅក្នុងប្រទេសថៃ៕