(ភ្នំពេញ)៖ ពិតជារឿងមួយ ធ្វើឱ្យទស្សនិកជន ក៏ដូចជាអ្នករស់ក្នុងចង្គោមសិល្បៈ មានការព្រួយបារម្ភជាខ្លាំង ខណៈថ្មីៗនេះពិធីករដ៏ល្បីប្រចាំស្ថានីយទូរទស្សន៍ CTN គឺ នាយទុយ បានបង្ហោះវីដេអូ និងមានសារមួយចំនួន បង្ហាញពីទុក្ខកង្វល់ក្នុងចិត្ត។ តាមរយៈសារយ៉ាងវែង ដែលទើបបង្ហោះលើបណ្តាញសង្គម កាលពីប៉ុន្មានម៉ោងមុន នាយ ទុយ បានរៀបរាប់ថា ខ្លួនពិតជាខ្លាចសេចក្តីស្លាប់ខ្លាំងណាស់ ព្រោះខ្លាចគ្មាននាក់មើលថែប្អូនៗ និងក្មួយ ជាពិសេសពុករបស់លោកតែម្តង។

បន្ថែមពីនេះ លោកបានសរសេរយ៉ាងដូច្នេះថា «អរគុណទាំងអស់គ្នា ខ្ញុំមិនមានជម្ងឺអ្វីទេ ហើយរឹតតែមិនចង់ស្លាប់ទៀត។ ក៏ប៉ុន្តែបន្មានយប់នេះ ខ្ញុំចេះតែយល់សុបិន្ត ឃើញម្តាយខ្ញុំ ហើយយប់ខ្លះ ខ្ញុំដេកយល់សុបិន្តថា ខ្លួនស្លាប់ដូចមែនទែនចឹង។ ខ្ញំពិតជាខ្លាចស្លាប់ណាស់ ព្រោះខ្លាចគ្មាននាក់ណា មើលថែប្អូនប្អូននិងក្មួយ ពិសេសពុករបស់ខ្ញុំ»

នាយទុយ បានបន្តថា «វីដេអូ ដែលខ្ញុំថត ខ្ញុំបង្ហោះ ព្រោះតែមូលហេតុ១គត់ គឺចង់អរគុណដល់អ្នក ដែលជួយខ្ញុំ ជួយប្អូនខ្ញុំកន្លងមក ព្រោះខ្ញុំមិនអាចនិយាយរឿងផ្ទាល់ខ្លួន ក្នុងម៉ោងការងារ នៅសីធីអិបានទេ។ ខ្ញុំមិនចង់គិតច្រើនទេ ក្នុងរយះ៦ឆ្នាំនេះ តែវិបដ្បិសារី១នេះ វាតែងតែមកមកលងបន្លាចខ្ញុំ ស្ទើរតែរាល់យប់។ ខ្ញុំថតវីដេអូនេះ គ្មានទេ ដើម្បីចង់បានទទួលការអាណិត ឬហេតុផលផ្សេងនោះទេ។ ខ្ញុំគ្រាន់តែចង់អរគុណនាក់ទាំងនេះ ចេញពីបេះដូងពិតពិតរបស់ខ្ញុំ ដោយសារខ្លាចវេលាណាមួយ ខ្ញុំចាកចេញទៅដោយមិនបាន​និយាយពាក្យក្នុងចិត្តនេះទៅកាន់ពួកគាត់។ បងប្អូនខ្លះអាចវាយតម្លៃខ្ញុំទៅរឿងផ្សេង តាមគាត់ចុះ តែសម្រាប់ខ្ញុំវាគប្បី និងមនសិកាខ្ញុំ។ ខ្ញុំអរគុណអ្នកគ្របគ្នា ដែលបានមើ​លវីដេអូរបស់ខ្ញំបាទ បើទោះនេះ វាជារឿងផ្ទាល់ខ្លួនខ្ញុំក៏ដោយ»

ទោះបីជាមានការបកស្រាយយ៉ាងវែង ពីសំណាក់នាយ ទុយ យ៉ាងដូច្នេះក្តី តែទស្សនិកជនហាក់មិនទាន់អស់មន្ទិលនោះទេ ដោយនៅតែមិនដឹងថា ពេលនេះ នាយ ទុយ កំពុងមានទុក្ខកង្វល់អ្វីឱ្យប្រាកដនោះ។ អ្វីដែលពិសេស បណ្តាទស្សនិកជន និងអ្នករួមអាជីព មានតែជួយលើកទឹកចិត្ត ដល់នាយ ទុយ ឱ្យមានការរឹងមាំ កុំអស់សង្ឃឹម ដើម្បី​ជំនះនូវ​រឿងឧបសគ្គ ដ៏ដូចជាបញ្ហានានា៕