(ភ្នំពេញ)៖ ទីបំផុត បទចម្រៀងថ្មី ដែលជាស្នាដៃធ្វើការរួមគ្នាពីសំណាក់ លោកសាន ផានិត, ពូឃ្លាំង និង ហេង ពិទូ មានចំណង ជើងថា «មានជីវិតត្រូវតស៊ូ» បានចេញ MV ផ្លូវការហើយ ដោយទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ទស្សនិកជន។ ដោយសារបទចម្រៀងមួយនេះ បានបង្គប់នូវអត្ថន័យអប់រំជាច្រើនដល់ មនុស្សគ្រប់រូប ជាពិសេសចំពោះយុវវ័យតែម្តង គឺប្រៀបបាននឹងការដាស់តឿន និងអប់រំ ឱ្យចេះតស៊ូក្នុងជីវិត មិនត្រូវចុះចាញ់នឹងឧបសគ្គជាដើម។

ជាការកត់សម្គាល់ បទចម្រៀងថ្មីមួយបទនេះ គឺជាស្នាដៃធ្វើបទរួមគ្នា ពីសំណាក់លោក សាន ផានិត, ពូឃ្លាំង និងលោក ហេង ពិទូ។ មិនតែប៉ុណ្ណោះ បទថ្មី ដែលមានចំណងជើងថា «មានជីវិតត្រូវតស៊ូ» បង្គប់នូវខ្លឹមសារអប់រំជាច្រើន រួមផ្សំជាមួយនឹងទឹកដមសំនៀងរបស់ តារាប្រុស លោក សាន ផានិត និងពូឃ្លាំង ច្រៀងយ៉ាងពិរោះ ស្រទន់ ក្នុងប្រភេទចម្រៀងបែប Rock នោះ បានធ្វើឱ្យទស្សនិកជនស្តាប់ហើយ ចង់ស្តាប់ម្តងទៀត មិនចេះជិនណាយ ។ បទថ្មី «មានជីវិតត្រូវតស៊ូ» ដែលទទួលបានការគាំទ្រ ច្រើនពីទស្សនិកជននេះ គឺជាការដឹកនាំសម្តែងដោយលោក ហេង ពិទូ និងបកស្រាយដោយ លោក សាន ផានិត និង ពូឃ្លាំង។

យ៉ាងណាមិញ បើងាកទៅលោក សាន ផានិត វិញ បានបង្ហាញពីអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ពេលស្នាដៃ ចម្រៀងរបស់ខ្លួន ទទួលបានការគាំទ្រច្រើន ពីទស្សនិជន ខណៈលោកផ្ទាល់ក៏បានបង្ហើបឱ្យដឹងថា នេះមិន មែនជា MV ចុងក្រោយនោះទេ ពោល គឺនៅមាន MV ចម្រៀង ច្រើនទៀតដូចជាបទ «ភ្លេងការ» ដែលត្រៀម ចេញឆាប់ៗនេះ មុនពេល លោកចេញទៅសម្តែង នៅប្រទេសកូរ៉េ។ ក្នុងនោះ ក៏មានចេញចម្រៀងថ្មីមួយទៀត គឺ បទ «រដូវស្លឹកឈើជ្រុះ» ដែលត្រូវនឹងសាច់រឿង ពលករខ្មែរធ្វើការនៅកូរ៉េ មានការនឹករឮកដល់ក្រុមគ្រួសារនៅស្រុកកំណើត៕