(ភ្នំពេញ)៖ ខណៈបច្ចុប្បន្នកំពុងត្រូវនឹងរដូវកាល រៀបការ ព្រមទាំងកម្មវិធីជប់លៀង ឡើងគេហដ្ឋាននានា ដែលធ្វើឱ្យប្រជាជនភាគច្រើន ជួបវិបត្តិហិរញ្ញាវត្ថុ គឺបើកប្រាក់ខែមកមិនសល់ ត្រៀមលុយចង់ដៃការ ដល់ចុងខែដាច់យៃ ភ្លាមៗនោះតារាកំប្លែង និងជាតារាចម្រៀង នាយ ពែកមី មិនបង្អង់យូរឡើយ ដោយបង្វែរមកបកស្រាយចម្រៀងមួយ បទត្រូវនឹងសាច់រឿងពិតក្នុងសង្គមតែម្តង។ បទថ្មីរបស់លោក មានចំណងជើងថា «ទឹកភ្នែកស្រក់លើធៀបការ» ដោយសារត្រូវនឹងសាច់រឿងពេក ធ្វើឱ្យបទនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំង ក្នុងបណ្តាញសង្គម។

ការពិតណាស់ តាមរយៈការបកស្រាយចម្រៀងមួយបទនេះពីសំណាក់ នាយ ពែកមី មិនត្រឹមតែពិរោះនោះទេ ថែមទាំងបានបង្គប់នូវខ្លឹមសារជាច្រើន ជុំវិញបញ្ហាលុយកាកខ្វះខាត់ មិនថាបុគ្គលរូបណានោះទេ ឱ្យតែចូលដល់រដូវខែការ គឺដឹងតែត្រៀមខ្លួន ត្រៀមលុយចងដៃមិនខាន ទោះតិចក្តីច្រើនក្តី មានដូចជា កម្មវិធីមង្គលការ កម្មវិធីខួបកំណើត ឬកម្មវិធីជប់លៀងផ្សេងៗជាដើម។ ទន្ទឹមគ្នានេះ នាយ ពែកមី ក៏បានចេញបទចម្រៀង ដែលត្រូវសាច់រឿងពិតក្នុងសង្គមតែម្តង ខណៈបទនេះ គឺជាស្នាដៃនិពន្ធរបស់លោកផ្ទាល់។

ចង់ដឹងបទនេះ មានអត្ថន័យយ៉ាណា និងពិរោះកម្រិតណានោះ សូមរីករាយស្តាប់ដូចតទៅ៖