(ចំណេះដឹង)៖ ស្លាកសញ្ញា (Logo) ដែលល្បីល្បាញបំផុតនៅលើពិភពលោក ត្រូវបានគេរចនាឡើង ដោយមានគោលបំណង ដើម្បីបង្ហាញពីអ្វីមួយ ច្រើនជាងភាពស្រស់ស្អាត ហើយលោកអ្នកប្រហែលជាគិតថា គេគ្រាន់តែច្នៃប្រឌិតឡើង ដើម្បីមើលទៅឲ្យមានភាពទាក់ទាញ និង បែបសាមញ្ញ។ ប៉ុន្តែនោះមិនមែនជាការពិតឡើយ តាមពិតទៅ យីហោ ផលិតផល មួយចំនួន ដែលបានច្នៃ Logo មក បានបង្គប់ ទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ ដែលអ្នកមិនសូវបានចាប់អារម្មណ៍។

ខាងក្រោមនេះ គឺជាអាថ៌កំបាំង នៃអត្ថន័យរបស់ Logo ម៉ាក់ល្បីៗ ចំនួន ១៦ ដែលលោកអ្នកមិនដែលបានកត់ចំណាំទុក៖

១៖ Hyundai
អក្សរ «H» តំណាងឲ្យមនុស្ស២នាក់ គឺរវាងអតិថិជននិងអ្នកតំណាងក្រុមហ៊ុន ចាប់ដៃគ្នា។

២​៖ Adidas
បច្ចុប្បន្ន Logo របស់ម៉ាក់ Adidas មានឆ្នូតតូចវែងចំនួន ៣ បង្កើតបានជាមុំមួយ មានរៀងជាត្រីកោណ។ និមិត្តរូបនេះតំណាងឲ្យភ្នំមួយ ដែលមានអត្ថន័យបង្ហាញពីបញ្ហាប្រឈម ដែលអ្នកកីឡាទាំងអស់ ត្រូវតែជំនះ។

៣៖ Apple
លោក RobJanoff ជាអ្នករចនាម៉ូដ ដែលបានបង្កើតស្លាកសញ្ញាក្រុមហ៊ុន Apple ល្បីឈ្មោះនៅលើពិភពលោកបានពន្យល់ពីគំនិតរបស់លោក នៅក្នុងបទសម្ភាសន៍មួយ។ លោក បានទិញថង់ផ្លែប៉ោមមួយ រួចដាក់វាចូលទៅក្នុងចានគោម ហើយចំណាយពេលគូរវា រយៈពេល ១អាទិត្យ និង ព្យាយាមបំបែកធ្វើទៅជារូបផ្សេងៗ។

៤៖ Vaio
ផ្ដើមដោយអក្សរពីរតួដំបូង នៃនិមិត្តសញ្ញា Vaio គឺតំណាងឱ្យរលកប្រេកង់មួយ។ អក្សរពីរ ចុងក្រោយ គឺមានលក្ខណៈស្រដៀងទៅនឹងលេខ១ និង លេខ០ ដែលជានិមិត្តសញ្ញាបង្ហាញពីវិស័យឌីជីថល (Digital)

៥៖ Amazon
សញ្ញាព្រួញពណ៌ទឹកក្រូច គឺមានលក្ខណៈស្រដៀងទៅនឹងភាពញញឹម ដោយសារតែក្រុមហ៊ុនចង់ឲ្យអតិថិជនរបស់ខ្លួន មានការពេញចិត្តនូវសេវាកម្មរបស់ខ្លួន។ ព្រួញនេះ ក៏មានជាប់ពាក់ព័ន្ធជាមួយអក្ស A និង អក្សរ Z ដែលមានផលិតផលតំណាងឲ្យក្រុមហ៊ុន ដែលលោកអ្នកមានបំណងចង់ទិញ។

៦៖ Baskin Robbins
ពណ៌ផ្កាឈូក នៅលើអក្សរ «BR» មានន័យថា លេខ ៣១ ជារសជាតិនៃចំនួនការ៉េម Baskin Robbins ដែលត្រូវបានលក់។

៧៖ Toyota
Logo គឺបង្ហាញពី រូបភាពនៃម្ជុលដេរ ជាមួយនឹង ខ្សែឆ្លងកាត់ ម្ជុល។ តាមការបង្ហើប របស់ក្រុមហ៊ុន បានឲ្យដឹងថា កាលពីអតីតកាល ពួកគេធ្លាប់ផលិតម៉ាស៊ីនត្បាញ។

៨៖ Continental
Continental គឺជាអ្នកផលិតសំបកកង់ដ៏ល្បីល្បាញមួយ មាន Logo នៅខាងក្នុង ដែលអក្សរពីរតួដំបូង បង្ហាញពីកង់រថយន្ត។

៩៖ Formula
ប្រសិនបើអ្នកពិនិត្យឲ្យច្បាស់បន្តិច នៅឯចន្លោះពណ៌ស រវាងអក្សរ F និង ឆ្នូតពណ៌ក្រហម អ្នកអាចឃើញលេខ 1។

១០៖ Pinterest
នៅលើ Pinterest មនុស្សនៅលើពិភពលោកប្រមូលផ្តុំរូបភាព ដែលពួកគេចូលចិត្តពីអ៊ីនធឺណេត ហើយដាក់វាបញ្ចូលទៅដាក់លើបណ្តាញគណនីរបស់ពួកគេ។ នោះហើយជាមូលហេតុដែលរូបភាពម្ជុល ដែលតំណាងឲ្យរូប Pin ត្រូវបានបាំងនៅក្នុងអក្សរ P។

១១៖ Beats
Beats គឺជាអ្នកផលិតឧបករណ៍តន្រ្ដី (កាស) ដែលបង្កើតឡើងនៅសហរដ្ឋអាមេរិក បានប្រើប្រាស់ស្លាកសញ្ញា (Logo) អក្សរ B ដូចជារូបរាងកាសដែលពាក់ស្ដាប់នៅលើក្បាល។

១២៖ Toblerone
ក្រុមហ៊ុនសូកូឡាដ៏ល្បីល្បាញ ដែលមានមូលដ្ឋាននៅទីក្រុង Bern ប្រទេសស្វីស មានរូប សត្វខ្លាឃ្មុំ នៅលើស្លាកសញ្ញារបស់វា។ នោះគឺ​ដោយសារតែទីក្រុង Bern ពេលខ្លះ ត្រូវបានគេហៅថាជាទីក្រុងនៃសត្វខ្លាឃ្មុំ។

១៣៖ BMW
រូបសញ្ញារបស់ BMW គឺជាផ្នែកមួយនៃទង់ជាតិ របស់បាវ៉ារៀន ដែលជាតំបន់មួយរបស់ប្រទេសអាល្លឺម៉ង់ ហើយជាកន្លែងដែលក្រុមហ៊ុននេះ បានបង្កើតឡើង។

១៤៖ LG
Logo របស់ LG គឺជារូបភាព ដែលមានរូបរាងដូចទៅនឹងមុខរបស់មនុស្ស។ បើយោងតាមក្រុមហ៊ុន គោលបំណងរបស់ក្រុមហ៊ុន គឺមានទំនាក់​ទំនងមនុស្សជាមួយអតិថិជនរបស់ពួកគេ។

១៥៖ Evernote
ជ្រុងនៃត្រចៀករបស់ដំរី ត្រូវបានបត់ចូលគ្នា មានលក្ខណៈស្រដៀង ទៅនឹង ស្ថានភាព មនុស្ស ដែលបដួល ដើម្បីបង្កើតការកត់ត្រា។

១៦៖ Coca-Cola
នៅចន្លោះរវាងអក្សរ O និង អក្សរ L លោកអ្នកអាចមើលឃើញទង់ជាតិ ប្រទេស ដាណឺម៉ាក។ វាគឺជាភាពចៃដន្យពិតមែន យ៉ាងណាក៏ដោយ កូកាកូឡា បានប្រើប្រាស់វា ជាផ្នែកមួយ នៃយុទ្ធសាស្រ្តទីផ្សារ នៅក្នុងប្រទេសស្កេនឌីណាវី។