(ភ្នំពេញ)៖ ទោះបីជាបវរកញ្ញាចក្រវាឆ្នាំ២០១៨ កញ្ញា រឿន ណាត មិនទទួលបានជ័យលាភីនៅក្នុងកម្មវិធី Miss Universe ក្ដី ប៉ុន្តែនាងមានសមត្ថភាព អាចនបង្ហាញនូវអត្តសញ្ញាណជាតិ របស់កម្ពុជា នៅលើឆាកអន្ដរជាតិ ឲ្យជនបរទេស និង មហាជនលើពិភពលោក បានស្គាល់ កាន់តែច្បាស់ពីវប្បធម៌ ក៏ដូចជាការស្លៀកពាក់ របស់ខ្មែរ។ យ៉ាងណាមិញ បន្ទាប់ពីខិតខំប្រឹងប្រែង បំពេញបេសកកម្ម អស់រយៈពេលជាច្រើនថ្ងៃនៅលើទឹកដីប្រទេសថៃ រួចមក កញ្ញា រឿន ណាត បានបង្ហាញវត្តមានម្ដងទៀត នៅក្នុងកម្មវិធីជប់លៀងមួយ ដោយបានគ្រងឈុតសម្លៀកបំពាក់ពណ៌ក្រហម យ៉ាងស្រស់ស្អាត។

សូមជម្រាបថា នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៨ កញ្ញា រឿន ណាត បានត្រឡប់មកទឹកដីកម្ពុជាវិញ តាមរយៈជើងហោះហើរពីទីក្រុងបាងកក កម្ពុជា នៅព្រលានយន្តហោះអន្ដរជាតិភ្នំពេញ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ពីសំណាក់អ្នកគាំទ្រជាច្រើន បើទោះបីជានាង មិនទទួលបានជ័យលាភី នៅវគ្គផ្ដាច់ព្រ័ត្រក្ដី ប៉ុន្តែទស្សនិកជន នៅតែផ្ដល់កម្លាំងចិត្តដល់រូបនាងជានិច្ច៕