(ហុងកុង)៖ ក្រដាសប្រាក់ជាច្រើនត្រូវបានទម្លាក់ពីលើដំបូលនៃអាគារនៅលើផ្លូវ Keelung ទីក្រុង Sham Shui Po នៃទីក្រុងហុងកុង ថ្ងៃទី១៥​ ខែ១២ កន្លងទៅ។ ម្នាក់ៗទទួលបានទឹកប្រាក់ ១០០ លុយហុងកុង ដែលស្មើនឹង ១៣ដុល្លារអាមេរិច។ មានអ្នកខ្លះថែមទាំងបានឡើងដំបូលផ្ទះ ដើម្បីចាប់យកលុយ តាមដែលពួកគេអាចធ្វើបានថែមទៀតផង។ ទោះយ៉ាងណាក៏ដោយ ប៉ូលីសបានរឹបអូសយកប្រាក់ ដែលមនុស្សរើសបាននោះ យកមកវិញហើយ ព្រមទាំងបានរុំព័ទ្ធកន្លែងកើតហេតុ។ ហេតុកាណ៍នេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត៕