(ភ្នំពេញ)៖ សហព័ន្ធកីឡាទូកក្តោង បានបើកការប្រកួតកីឡាទូកក្តោង ជ្រើសរើសជើងឯកប្រចាំឆ្នាំ ២០១៨ ដែលបានប្រព្រឹត្តិក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រកាលពីថ្ងៃទិ ១៤-១៦ ខែធ្នូ ឆ្នាំ ២០១៨ នៃខេត្ត កោះកុង ដើម្បីស្វែងរកជើងខ្លាំង សម្រាប់ត្រៀមហ្វឹកហាត់ ចូលរួមក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ ២០១៨ នៅប្រទេសភីលីពិន។

លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការ នៃសហព័ន្ធកីឡាទូកក្តោងកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំការប្រកួត បានលើកឡើងថា សំរាប់ការប្រកួតកីឡាទូកក្តោង ជ្រើសរើសជើងឯកប្រចាំឆ្នាំ ២០១៨ នេះ មានការចូលរួមពីកីឡាករជើងខ្លាំងចំនួន ១៥ រូប ដែលចែកជា ០២វិញ្ញាសា គឺ វិញ្ញាសា Windsurfing 4.5m2 – 6.5m2 មានកីឡាករសរុបចំនួន ០៥រូប និង វិញ្ញាសា Windsurfing 7.8m2 – 9.5m2 មានកីឡាករសរុបចំនួន ១០រូប។

១៖ លើវិញ្ញាសា Windsurfing 4.5m2 – 6.5m2 បានទៅលើកីឡាករ ប៉ុញ ផាន់ណាក់ ទទួលបានចំណាត់លេខ ១ , កីឡាករ ហេន សុភី ទទួលបានចំណាត់លេខ ២ និងកីឡាករ អ៊ូច វិរៈ ទទួលបានចំណាត់លេខ ៣។
២៖ សម្រាប់វិញ្ញាសា Windsurfing 7.8m2 – 9.5m2 បានទៅលើកីឡាករ សូត្រ មេសា ទទួលបានចំណាត់លេខ ១, កីឡាករ ប៉ាល់ សិលា ទទួលបានចំណាត់លេខ ២ និងកីឡាករ កែវ ភានុន ទទួលបានចំណាត់លេខ ៣។

ក្នុងភាពជោគជ័យ នៃការការប្រកួតកីឡាទូកក្តោង ជ្រើសរើសជើងឯកប្រចាំឆ្នាំ ២០១៨ គឺជាសមទ្ធិផលមួយនៃសហព័ន្ធកីឡាទូកក្តោង ដើម្បីអភិវឌ្ឍន៍វិស័យកីឡាទូកក្តោងទូកក្តោង នៅក្នុងប្រទេសកម្ពុជក្នុងការត្រៀមចូលរួមប្រកួតប្រជែងក្នុងការប្រកួតកីឡាស៊ីហ្គេម នៅប្រទេសភីលិពិន និង ត្រៀមក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕