(កូរ៉េ)៖ ពិធីបុណ្យសិល្បៈមួយត្រូវបានប្រារព្ធឡើង ដើម្បីរម្លឹកដល់ខួបមួយឆ្នាំនៃមរណភាពរបស់ Jonghyun អតីតសមាជិកក្រុម SHINee ដែលបានបាត់បង់ជីវិតកាលពីឆ្នាំមុន។ ពិតណាស់ វាមានរយៈពេលមួយឆ្នាំហើយបន្ទាប់ពី Jonghyun បានចាកចេញពីពិភពលោកនេះកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ដោយការធ្វើអត្តឃាតនៅក្នុងកន្លែងស្នាក់នៅឯ Cheongdam-dong តាមរយៈការដុតធ្យូងថ្ម។ ដើម្បីរម្លឹកដល់មរណភាពរបស់ Jonghyun 'Shining Art Festival' ត្រូវបានរៀបចំធ្វើឡើងនៅឯ SM TOWN Coex Artium ស្ថិតនៅតំបន់ Samsung-dong នាទីក្រុងសេអ៊ូល។

ពិធីបុណ្យសិល្បៈនេះត្រូវបានជម្រុញដោយម្ដាយរបស់ Jonghyun ដែលជាអ្នកគ្រប់គ្រងយ៉ាងសកម្មទៅលើមូលនិធិ 'Shinin' របស់គ្រួសារអតីតសមាជិក SHINee រូបនេះ។ 'Shining Art Festival' នឹងបើកឲ្យមានការចូលជាសាធារណៈ៕