(ក្រុងឡុងដ៍)៖ ការប្រកួតបាល់ទាត់ក្នុងក្របខណ្ឌអ៊ឺរ៉ុប មានក្លឹប ៤ ដែលមិនស្គាល់ការបរាជ័យក្នុងលីគរបស់ពួកគេ ជាពិសេសក្លឹបដែលមានមូលដ្ឋានក្នុងក្របខណ្ឌអង់គ្លេស Premier League រដូវកាលឆ្នាំ២០១៨-២០១៩ ក្រុមហង្សក្រហម Liverpool ដែលជាក្រុមខ្លាំងនាពេលបច្ចុប្បន្នមិនទាន់បាត់បង់ ៣ពិន្ទុក្នុងការប្រកួតនៅឡើយ គ្រាដែលក្លឹបនៅក្នុងក្របខណ្ឌផ្សេងទៀតមាន Serie A របស់អ៊ីតាលី, Ligue 1 របស់បារាំង និង Bundesliga របស់អាល្លឺម៉ង់។

១៖ Liverpool មានទម្រង់លេងល្អក្នុងរដូវកាលនេះ ក្រោមការដឹកនាំរបស់អ្នកចាត់ការជនជាតិអាល្លឺម៉ង់ Jurgen Klopp បច្ចុប្បន្នកំពុងឈរនៅកំពូលតារាង Premier League ដោយមាន ៤៥ពិន្ទុ ពីការប្រកួត ១៧លើក ក្នុងនោះឈ្នះ ១៤ដង និងស្មើ ៣ដង។

២៖ Paris Saint-Germain នៅក្នុងរដូវកាលនេះ ស្ថានការណ៍នៅក្នុងការប្រកួតក្របខណ្ឌ Ligue 1 របស់បារាំង បានប្រព្រឹត្តទៅដូចធម្មតា ដោយបាននាំមុខគេនៅលើកំពូលតារាង វាប្រៀបដូចជាបានឈ្នះតំណែងជើងឯករួចស្រេចទៅហើយ ព្រោះក្លឹបនេះបាននាំមុខក្រុម Lille ដែលឈរនៅលំដាប់ទី២ រហូតដល់ ១០ពិន្ទុ។ ក្លឹបដែលមានមូលដ្ឋាននៅក្នុងទីក្រុងប៉ារីសមួយនេះលេងឈ្នះ ១៤ដង និងស្មើ ២ដង ក្នុងចំណោម ១៦ប្រកួត មាន៤៤ពិន្ទុ។

៣៖ Juventus លេងបាន ១៦ប្រកួតមិនដែលចាញ់ កំពុងឈរនៅកំពូលតារាងក្នុងលីគ Serie A របស់ប្រទេសអ៊ីតាលី ហើយបច្ចុប្បន្នកំពុងតែព្យាយាមដណ្ដើមតំណែងជើងឯក ៨រដូវកាលជាប់គ្នា។ Juventus លេងឈ្នះ ១៥ដង និងស្មើ១ដង មាន ៤៦ពិន្ទុ គ្រាដែលតារាឆ្នើម Ronaldo រកបាន១១គ្រាប់។

៤៖ Borussia Dortmund ក្នុងរដូវកាលនេះ បានកែប្រែស្ថានការណ៍នៅក្នុងលីគ Bundesliga ដោយបានឡើងមកឈរលើកំពូលតារាង។ យ៉ាងណាមិញ Dortmund លេងឈ្នះ ១២ដង និងស្មើ ៣ដង ក្នុងចំណោមការប្រកួត ១៥លើកដោយមាន ៣៩ពិន្ទុ៕