(ថៃ)៖ បន្ទាប់ពីប្រកាសថា ខ្លួនកំពុងពពោះកូនភ្លោះជាលើកដំបូង ពីសំណាក់តារាសម្តែងស្រីដ៏ល្បី Margie Rasri បានធ្វើឱ្យទស្សនិកជនជាច្រើន សម្តែងនូវការសាទរជំនួស។ លើសពីនេះ គេតែងតែសង្កេតឃើញថា នាងត្រូវបានលោក Pok Passornkorn ជាស្វាមី មើលថែយ៉ាងយកចិត្តទុកដាក់ មិនថាទៅណាមកណាទេ គឺត្រូវបានស្វាមីបណ្តើរជាប់រហូតតែម្តង។ យ៉ាងណាមិញ ថ្មីៗនេះទស្សនិកជនមានការចាប់អារម្មណ៍ជាថ្មី ក្រោយឃើញរូបសម្រស់របស់នាង អំឡុងពេលមានកូនភ្លោះ ៤ខែក្នុងផ្ទៃ ដោយសារតែការតុបតែងខ្លួនរបស់នាង មើលទៅទាក់ទាញ និងនៅតែស្រស់ស្អាត បើទោះបីជាពោះរាងធំបន្តិចមែន។

ការកត់សម្គាល់បែបនេះ ធ្វើឡើងបន្ទាប់ពីអ្នកនាង Margie Rasri បង្ហាញវត្តមានក្នុងកម្មវិធីមួយ ដោយរំលេចនូវការតុបតែងខ្លួន ស្ទីលទាន់សម័យជាមួយនឹងរ៉ូបវែងបែបស៊ីវីល័យ រួមផ្សំជាមួយកាបូបដៃពណ៌ខ្មៅយ៉ាងសមសួនផងនោះ។ បើនិយាយពីសម្រស់ត្រូវបានអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ ថានាងពិតជាមានវិធីសាស្រ្តថែរក្សាសម្រស់បានយ៉ាងល្អ ពោលគឺនៅតែស្អាតមិនខុសពីកាលមិនទាន់មានកូនទេ។

ទស្សនិកជន រូបភាពរបស់តារាស្រី Margie Rasri ដូចខាងក្រោម៖